header ads

Sponsor

គណ:បញ្ជាការឯកភាពខណ្ឌចំការមនបានសម្រេចផ្អាកអាជីវកម្មភោជនីយដ្ឋាន ឡាស៍ និង ភោជនីយដ្ឋាន សប្បាយ សប្បាយ ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយសារមិនគោរពតាមការណែនាំរបស់អាជ្ញាធរ។

គណ:បញ្ជាការឯកភាពខណ្ឌចំការមន បានឱ្យដឹងថា ទីតាំងអាជីវកម្មទាំង២ ខាងលើ មិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរកន្លងមក និងមិនបានរៀបចំសម្ភារគ្រប់គ្រាន់ក្នុងការកម្ចាត់មេរោគ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ការផ្អាកអាជីវកម្មភោជនីយដ្ឋានទាំងពីរនេះ ធ្វើឡើងដោយគណ:បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្រ និងលោក កែវ សំណាង អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីនាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមទាំងប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារដើមថ្កូវ ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post