header ads

Sponsor

សិក្ខាកាមយោធាកម្ពុជាចំនួន៤០រូប ដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាអប់រំយោធានៃក្រសួងការពារជាតិរុស្ស៊ី និងនៅតាមតំបន់សំខាន់ៗមួយចំនួនទៀត នៅក្នុងសហព័ន្ធរុស្ស៊ី បានចូលរួមក្នុងកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ដែលប្រារព្ធពិធីបើកកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងទីក្រុងព្យូកូប សហព័ន្ធរុស្ស៊ី។

យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងរបាយការណ៍ដដែលក៏បានឱ្យដឹងថាកាលពីឆ្នាំ២០១៩ កន្លងទៅ មានសិក្ខាកាមនិស្សិតយោធាកម្ពុជា មកពីគ្រឹះស្ថានចំនួន០២ ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងផងដែរ ដែលកាលនោះមួយក្រុមទទួលបានចំណាត់ថ្នាក់លេខ២ និងមួយក្រុមទៀតទទួលចំណាត់ថ្នាក់លេខ៣។

គួរបញ្ជាក់ជូនផងដែរថា កម្មវិធី International Army’s Games គឺជាកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិ ដែលមានបេក្ខភាពចូលរួមប្រកួតចម្រុះដោយសិក្ខាកាមជានិស្សិតយោធាតាមបណ្តាប្រទេសផ្សេងៗជាច្រើន។ កម្មវិធីនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយ នឹងវេទិការបច្ចេកទេសយោធាអន្តរជាតិលើកទី៦ (6th International Military-Technical Forum “Army-2020”) ដែលរៀបចំដោយក្រសួងការពារជាតិរ៉ូស្ស៊ី និងជាព្រឹតិ្តការណ៍ការតាំងពីព័រណដ៏ធំមួយ នៅប្រទេសរុស្ស៊ី ផ្ដោតលើវិស័យយោធា ដូចជា បច្ចេកវិទ្យាយោធា គ្រឿងសព្វាវុធ និងឧបករណ៍យោធាដែលជឿនលឿន សម្រាប់ភ្នាក់ងារសន្តិសុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post