
សង្គម
អាម៉ាប៉ាប៉ាញ៉ូសករណីស្រ្តីទ័ពមួកខៀវម្នាក់ ដែលមានទីលំនៅនៅសង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល បានតេស្តឃើញកូវីដ ១៩ និងបានប៉ះពាល់មនុស្សមួយចំនួន។
ស្រ្តីនោះបានវិលត្រឡប់មកដល់ផ្ទះនៅថ្ងៃ ៣០ កក្កដា ឆ្នាំ ២០២០ ហើយពេលមកដល់ផ្ទះ ស្រ្តីរូបនេះបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹករួមទាំងបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេង។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់សិត្បូ។
ក្រោយប៉ុន្មានថ្ងៃ ស្រ្តីនោះមានអាការៈក្តៅខ្លួន ក៏ទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែមិនរកឃើញឆ្លងកូវិដ ១៩ តែដោយសារអាការៈមិនធូរស្រាល ក៏ទៅតេស្តលើកទីពីរក៏រកឃើញមានផ្ទុកកូវីដ ១៩។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភ ដោយសារស្រ្តីរូបនេះបានប៉ះពាល់ជាមួយអ្នកជិតខាងជាច្រើន។
បើយោងតាមសារព័ត៌មានស៊ីស៊ីថែម ដែលបានសម្ភាសន៍វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលថា យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់ ត្រូវបានដាក់ក្នុងការតាមដានស្វែងកូវីដ-១៩ ក្រោយបានប៉ះពាល់ជាមួយនឹងស្តី្រកងទ័ពមួកខៀវដែលវិជ្ជមានកូវីដ១៩ នៅសង្កាត់សិត្បូ ខេត្តកណ្តាល។
បើតាមលោក វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកប៉ះពាល់ទាំងអស់នោះ ពេលនេះមានលទ្ធផលអវិជ្ជមានទាំងអស់ តែនៅតាមដានលទ្ធផល រយៈពេល១៤ថ្ងៃបន្តទៀត ហើយក្រសួងកំពុងបន្តតាមដានអ្នកផ្សេងទៀត។
