សង្គម
អាម៉ាប៉ាប៉ាញ៉ូសករណីកំណាត់ផ្លូវសម្តេចសង្ឃទេព វង្ស ពីស្រុកព្រៃនប់ទៅស្រុកស្ទឹងហាវ ដែលបាក់ដាច់ដោយទឹកហូរច្រោះដោយសារភ្លៀងខ្លាំងកាលពីរសៀលកន្លងទៅ បច្ចុប្បន្នបានដាក់ថ្ម ចាក់ដីជួសជុលជាបណ្តោះអាសន្នខ្លះវិញហើយ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ មុននឹងជួសជុលផ្លូវការ។
ទោះជាយ៉ាងនេះក្តី ចរាចរណ៍រថយន្តធំឆ្លងកាត់ផ្លូវនេះ នៅផ្អាកជាបណ្តោះអាសន្នសិន។
សូមបញ្ជាក់ថា កាលនៅរសៀលថ្ងៃទី២ សីហា២០២០នេះថា ផ្លូវសម្តេចសង្ឃ(ថ្មដា)វាលរេញ-ស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង២រសៀល រថយន្តធុនធំត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តាអាសន្ន ដោយហេតុថា នៅកំណាត់ផ្លូវនោះត្រង់ចំណុចស្ពានទី៨ស្ថិតក្នុងឃុំជើងគោ ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ ។
លោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ចូនខេត្តព្រះសីហនុបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនសាងសង់ ផ្លូវ ១៤៦B បានដើម្បីធ្វើការជួសជុលបន្ទាន់។