header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

សេចក្ដីប្រកាសព័ត៌មាន បច្ចុប្បន្ននៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook មានគណនី មួយឈ្មោះភក្រ្តា សាធារណការ និងដឹកជញ្ជូន , បងត្រា (ដូចក្នុងរូបដែលបានបង្ហាញជូន) បានកំពុងតែធ្វើការឆបោកទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាក់ទងនឹងសេវាដឹកជញ្ជូនផ្លូវគោកដូចជា - ផ្ដល់បណ្ណបើកបរយានយន្តគ្រប់ប្រភេទ - ផ្ដល់បណ្ណសម្គាល់យានយន្ត - ផ្ដល់វិញ្ញបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត - ផ្ដល់បណ្ណអាជីវកម្មយានយន្ត

ដោយជនខិលខូចទាំងនេះធ្វើការសន្យារត់ឯកសារជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាច្រើនករណីដូចជា + ផ្ដល់បណ្ណបើកបរយានយន្តគ្រប់ប្រភេទជូនដល់បងប្អូនដោយមិនចាំបាច់មកប្រឡង + ផ្ដល់វិញ្ញបនបត្រត្រួតពិនិត្យយានយន្ត គ្រប់ប្រភេទដោយមិនចាំបាច់យកមកត្រួតពិនិត្យ រួចប្រើកលល្បិចនិយាយបោកប្រាស់ឱ្យពុកម៉ែបងប្អូនផ្ញើលុយមកមុន ដោយមិនទាន់បានជួបមុខគ្នាអ្វីទាំងអស់ តែលទ្ធផលបន្ទាប់ពីបានសាច់ប្រាក់ពីពុកម៉ែបងប្អូន គឺទទេគ្មានបានអ្វីទាំងអស់ ផ្តាច់ការទាក់ទង។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

ទាក់ទងនឹងរឿងនេះ មានបងប្អូនជាច្រើនដែលបានជឿលើការឆបោកនេះ បានមកប្តឹងយើងខ្ញុំ។ ហេតុដូចនេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកយើងខ្ញុំ សូមធ្វើការប្រកាស និងថ្កោលទោស ចំពោះជនទាំងនេះ ដែលបានប្រព្រឹត្តអំពើឆបោក ហើយជននេះបានយករូបមន្ត្រីរបស់យើងខ្ញុំ ក៏ដូចជារូប Logo របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជារូប Profile និង Cover ក្នុង Facebookរបស់ខ្លួន។

យើងខ្ញុំសូមអំពាវនាវដល់ពុកម៉ែបងប្អូនកុំចាញ់បោកជនខិលខូចទាំងនេះ ត្រូវមកទទួលសេវាផ្ទាល់ជាមួយមន្ត្រីផ្ដល់សេវានៅតាមទីតាំងរបស់ក្រសួង ហើយបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការណ៍លើជនខិលខូចនេះតាមផ្លូវច្បាប់។ សូមជួយបងប្អូនជួយផ្សព្វផ្សាយបន្តផង។ សូមអរគុណ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post