កីឡា

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ព្រមានផ្អាកទីតាំងលេង បាល់ទះ និងកន្លែងលេងកីឡារមួយចំនួន ដែលមិនគោរពវិធានការសុវត្តិភាពរបស់ក្រសួងសុខាភិបាល។

ម្ចាស់អាជីវកម្មកន្លែងលេងបាល់ទះ ទាំងឡាយណា ដែលមិនគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល នឹងត្រូវប្រឈមនឹងការផ្អាកអាជីវកម្ម ដោយមិនលើកលែង។ នេះជាការព្រមានរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ លោក សុវាចា បន្ថែមប្រាប់ខ្មែរណាស់ថា កាលពីថ្ងៃទី១១ ខែកញ្ញា ក្រសួងអប់រំ ក៏បានចេញសេចក្តីជូនដំណឹងមួយ ក្រោយពីសង្កេតឃើញកន្លែងលេងកីឡារខ្លះ នៅតែមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសកន្លែងលេងកីឡា បាល់ទះ ដែលបានបើកឲ្យអ្នកគាំទ្រចូលទស្សនាច្រើកុះករ ដែលអាចបង្ករឲ្យកើតមានរលកទីពីរ នៃជំងឺកូវីដ១៩។

អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បញ្ជាក់ថា មកដល់ពេលនេះ ក្រសួងនៅមិនទាន់បានអនុវត្តវិធានការបិទទីតាំងណាមួយឡើយ តែក្រសួង ស្នើដល់អាជ្ញាធរ ឲ្យយកចិត្តទុកដាក់ លើការចុះពិនិត្យធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានាដែលមិនគោរពតាមវិធានការសុខភាពសុវត្តិភាពរបស់ក្រសួងសុខាភិបាល។ « នៅពេលឃើញទីតាំងលេងកីឡា លេងបាល់ទះណាមួយ មិនគោរពតាមវិធានការសុវត្ថិភាព សូមរាយការណ៍មកក្រសួងអប់រំ ហើយក្រសួងនឹងពិភាក្សាជាមួយអន្តរក្រសួង ដើម្បីចាត់វិធានការ»។ នេះជាលើកឡើងបន្ថែមពីលោក រស់ សុវាចា។

ជាមួយគ្នានេះ ក្រសួងអប់រំ បានបន្តក្រើនរំលឹកថា ទោះបីកម្ពុជាពុំមានករណីស្លាប់ដោយសារជំងឺកូវីដក៏ពិតមែន ប៉ុន្តែស្ថានភាពជំងឺនៅតែមានហានិភ័យខ្ពស់ដែលអាចបណ្ដាលឲ្យកើតមានរលកទីពីរបាន។ ដូច្នេះ ក្រសួង ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នទទួលខុសត្រូវ អាជ្ញាធរដែនដី និងការចូលរួមអនុវត្តពីមហាជនផងដែរ។

សូមរំលឹកថា កាលពីថ្ងៃ ២៨ ខែកក្កដា សម្ដេច សែន បានប្រកាសអនុញ្ញាតឱ្យដំណើរការហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ឡើងវិញ ក្រោយផ្អាកជិត ៤ខែ ដោយសារជំងឺកូវីដ១៩៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor