header ads

realme ដែលជាអ្នកពេញនិយមបច្ចេកវិទ្យាពេញនិយមនឹងដាក់ប្រកាសផ្លូវការនូវផលិតផលrealme 7 series នៅលើទូរទស្សន៍ Rasmey Hang Meas HDTV និងមានការLiveផ្ទាល់តាមរយៈFacebook ផងដែរ ។ យោងតាមគោលការណ៍នៃម៉ាកផលិតផល “ ហ៊ានឆ្ពោះទៅមុខ” realme 7 series ដែលផ្តោតទៅលើ “ Capture Sharper, Charge Faster” នឹងនាំមកនូវបទពិសោធន៍ផលិតផលដែលមាន “ភាពភ្ញាក់ផ្អើល”មកដល់អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន តោះ!ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។

ដំណោះស្រាយការសាកថ្ម65W SuperDart លំដាប់ Flagship : ផ្តល់ជូនអ្នកនូវល្លឿនដ៏អស្ចារ្យ
realme បានយកបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart ដាក់នៅក្នុងផលិតផលថ្មីដំបូងគេនៅនៃrealme Number series ។ realme 7 Proអាចសាកថ្មបាន13%ក្នុងរយៈពេល3នាទី និងអាចលេងPUBG បាន3ប្រគួត លេង Instagram បាន2ម៉ោង មើលYouTubeបាន2.5ម៉ោង ឬក៏ទុកStandbyបានរយៈពេល4ថ្ងៃ ក្រៅពីនេះវាអាចសាកពេញ100%ត្រឹមតែរយៈពេល34នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកថ្មលឿនបំផុតសម្រាប់ជួរតម្លៃដូចគ្នា និងធ្វើអោយអតិថិជនចាកចេញពីបញ្ហាការរង់ចាំនៃការរសាកថ្ម ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ realme 7 seriesគឺជាទូរសព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព សីតុណ្ហភាពក្នុងរយៈពេលសាកថ្មគឺត្រូវបានគ្រប់គ្រងអោយនៅក្នុងក្រោម40℃ ដូចនេះអ្នកប្រើប្រាស់អាចរីករាយនឹងការសាកថ្មក៏លឿននេះយ៉ាងទុកចិត្ត។

កាមេរ៉ាច្បាស់ Sony 64MP ៤គ្រាប់ : ធ្វើអោយការរស់នៅកាន់តែច្បាស់
នៅផ្នែកកាមេរ៉ា realme 7 Pro មានបំពាក់ជាមួយនឹងកាមេរ៉ាគោលSony 64MP លេនប្លង់ទូលាយ 8MP លេនម៉ាក្រូ2MPនិងលេន Portrait 2MP ដែលអាចអោយយុវវ័យកត់ត្រារឿងល្អៗនិងកាន់តែច្បាស់ក្នុងការរស់នៅ ដោយឡែកដោយមានជំនួយពីមុខងារថតពេលយប់និងមុខងារStarry Mode ទោះជាស្ថិតនៅក្នុងពេលយប់ក៏អាចចាប់យកបាននូវរូបភាពដ៏ស្រស់ស្អាតបានដែរ និងមានមុខងារវីដេអូ AI Color Portrait ដែលពេញនិយម។ កាមេរ៉ា Selfie 32MP សក្តិសមជាមួយនឹងអ្នកដែលចូលចិត្តSelfie មិនថាស្ថិតក្នុងទីកន្លែងភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។

បន្ទះឈីបMedia Tek Helio G95ដែលប្រកាសដំបូងគេ : ជួយអ្នកក្នុងការឆ្ពោះទៅរកក្តីស្រមៃនៃការលេងហ្គេម
realme 7 បំពាក់នូវបន្ទះឈីប Gaming Helio G95របស់Media Tekដែលដាក់ប្រកាសដំបូងគេនិងមានសមត្ថភាពខ្លាំង ទទួលបានតេស្តពិន្ទុនៅលើAntutu ដល់ទៅជាង30មុឺនពិន្ទុ ។ បន្ទះឈីបGaming នេះផ្តល់អោយអ្នកប្រើប្រាស់នូវ សមត្ថភាពលេងហ្គេមកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ realme 7 ក៏គាំទ្រនូវអេក្រង់កម្រិត90Hz ដែលធ្វើអោយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែរលូនដកចិត្តមិនរួច។ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន30W Dart និងថាមពលថ្មធំ5000mAh realme 7នឹងក្លាយជាជម្រើសសា្មតហ្វូនល្អបំផុតសម្រាប់អ្នកលេងហ្គេម។

realme 7 Pro និង realme 7 សុទ្ធតែមានទំហំផ្ទុកធំ 8GB+128GB កាមេរ៉ាSony 64MP ៤គ្រាប់ រួមជាមួយនឹងមុខងារStarry Mode ហើយការរចនានេះត្រូវបានបំផុសគំនិតដោយកញ្ជក់។ realme 7 pro ផ្តោតសំខាន់ទៅលើដូចជាការថតរូប មានបំពាក់នូវបន្ទះឈីបSnapdragon 720G ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart អេក្រង់Super AMOLED រួមជាមួយបាសបំពងសំលេងពីរគ្រាប់ Dolby Atmos រីឯ realme 7 ផ្តោតសំខាន់ទៅលើការលេងហ្គេម ដែលមានបន្ទះឈីបHelio G95 និងមានសមត្ថភាពខ្លាំងរបស់Media Tek ដែលបានដាក់ប្រកាសដំបូងគេក្នុងពិភពលោក គាំទ្រនូវអេក្រង់កម្រិត90Hz និងមានបំពាក់ថាមពលថ្មធំ5000mAh រួមជាមួយនឹងបច្ចេកវិទ្យាការសាកថ្មលឿន30W ។

 ក្នុងនាមrealme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់Flagshipជាច្រើននៅលើវា។ ក្រៅពីនេះ នឹងមានភាពភ្ញាក់ផ្អើលជាច្រើនទៀតនៅក្នុងកម្មវិធីដាក់ប្រកាសនាវេលាម៉ោង19:00ថ្ងៃ30ខែកញ្ញា សូមទន្ទឹមរង់ចាំទាំងអស់គ្នា !

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post