បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី ៩កញ្ញា ដល់ថ្ងៃទី ១៥ ខែកញ្ញា នៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេសកម្ពុជា។ នេះបើតាមលិខិតជូនដំណឹងនៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២០។

ក្រសួងបានបញ្ជាក់ថា ការវិវត្ត និងប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ បានបណ្ដាលឲ្យកម្ពុជាទទួលរងនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីមានល្បឿនមធ្យមបានគ្របដណ្ដប់លើកម្ពុជា ។ ចំពោះបណ្ដាខេត្ត នៅតំបន់វាល់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរបរមា មានពី ២៥អង្សាសេ ដល់ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០ដល់ ៣២អង្សាសេ នៅតាមបណ្ដាខេត្តនានានៅភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើន។

សម្រាប់បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មាន​​ចន្លោះពី ២៣ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី២៧ ដល់២៩​អង្សាសេ ព្រមទាំងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

ចំណែកផ្នែកខ្លះនៃតំបន់មាត់សមុទ្រ តុណ្ហភាពអប្បបរមា មានចន្លោះពី ២៦ ដល់ ២៧​អង្សា​សេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ២៨ដល់ ៣០អង្សាសេ ហើយនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅបង្គួរ និងរលកសមុទ្រមានកម្ពស់ពី ០.២៥ ទៅ០.៧៥ ម៉ែត្រ។ចំពោះស្ថានភាពបែបនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន​ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតមានមួយចំនួននៃបណ្តាខេត្តស្ថិតនៅតំបន់វាលទំនាបភាគកណ្តាល ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post