ភ្នំពេញ ៖ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍ថា ហាងមួយកន្លែងយីហោ «ហាន់នីហាន់នី បារ – Honey Honey Bar» ​លួចលាក់បម្រើសេវាផ្លូវភេទ ត្រូវបានកម្លាំង​សមត្ថកិច្ច​បើក​ប្រតិបត្តិការបង្រ្កាប កាលពីវេលា​ម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិត​នៅ​ជិតសូរិយ៉ាម៉ល តាមបណ្តោយ​ផ្លូវលេខ៥១(ប៉ាស្ទ័រ) កែងផ្លូវ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកភោជនីយដ្ឋានបារ មានបង្កប់បំរើសេវាផ្លូវភេទ លុះវេលាម៉ោងកើតហេតុ ទើបកម្លាំងជំនាញចុះប្រតិបត្តិការឆ្មក់ចូលទីតាំងនេះធ្វើការហ៊ុមព័ទ្ធដើម្បីត្រួតពិនិត្យតែម្ដង ។

តាមជនរងគ្រោះបានអោយដឹងថាជារៀងរាល់ថ្ងៃ ទីតាំងហាងបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទ។

ក្រោយពេលបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រី០៨នាក់ ក្នុងនោះ(អនីតិជន០៣នាក់) និងដក ហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor