header ads

Sponsor

(បន្ទាយមានជ័យ)៖កូនស្រីបង្កើត ខឹងម្តាយប្រើឲ្យលាងចាន បែរជាយកដំបងជ្រុងវាយម្តាយចំខ្ទង់ច្រមុះបណ្តាលបែកឈាមពេញអាវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២នឹង៤០នាទី ថ្ងៃទី២៤ ខែតុលា ២០២០នេះ នៅត្រង់ចំណុចទីទួលសុវត្តិភាព រថភ្លើង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំពោះមូលហេតុដែលនាំកូនស្រីដាច់ចិត្តលើកដៃវៃម្ដាយបែបនេះ គឺបណ្ដាលមកពីម្ដាយបានប្រើឲ្យកូនលាងចាន ដោយមិនដឹងថា មានកំហឹងមកពីណា គ្រាន់តែឮម្ដាយប្រើបែបនេះ ក៏រត់ទៅទាញដំបងនៅក្បែរខ្លួន រួចវាយម្ដាយចំខ្ទង់ច្រមុះ បែកឈាមស្រោចខ្លួនតែម្តង។

ក្រោយពេលកើតហេតុ ប៉ូលិសក៏បាននាំខ្លួនកូនស្រីដែលជាជន ដៃដល់ទៅប៉ុស្ដិ៍ ដើម្បីធ្វើការសួរនាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post