Sponsor

ស្វាយរៀង ): នៅអំឡុងពេលភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលក្រុងស្វាយរៀង រួមទាំងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពទឹកក្នុងក្រុងស្វាយរៀង ជាពិសេសនៅតំបន់ដែលកំពុងតែជន់លិចផ្លូវ ដើម្បីត្រៀមលក្ខណៈ និងចាត់វិធានការផ្សេងៗក្នុងការបញ្ជៀសការជន់លិចក្នុងក្រុងស្វាយរៀង។

ជាមួយនេះលោកអភិបាលខេត្តក៏បានពិនិត្យមេីលភ្លេីងបំភ្លឺផ្លូវ សាធារណៈដែលបានបំពាក់រួច និងជំរុញដល់អង្គភាពអគ្គិសនីស្វាយរៀងបំពាក់នៅទីតាំងផ្លូវមិនទាន់ធ្វេីការជួសជុលឲ្យបានឆាប់ផងដែរ ៕ ដោយ : ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor