ព្រះសីហនុ៖ សមត្ថកិច្ចមួយក្រុមបានចុះទៅកន្លែងកម្សាន្តរបស់លោក​ ខាន់​ សុវណ្ណ​ នៅស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​ ដើម្បីសួរនាំ​ និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុស​ ក្រោយមានហេតុ​ការណ៍​បាញ់សាក​កាំភ្លើងពីមិត្តភក្តិរបស់គាត់ម្នាក់​ ដោយគ្មានការអនុញ្ញាត។

បើតាមកិច្ចសន្យា លោក ខាន់ សុវណ្ណបានឱ្យដឹងថា សមត្ថកិច្ចអាចហៅរូបលោកបានគ្រប់ពេល ក្នុងការចូលខ្លួនឆ្លើយបំភ្លឺ។

លោកខាន់ សុវណ្ណ សន្យាថា« បើសិនជាសមត្ថកិច្ច ត្រូវការហៅរូបខ្ញុំ នៅពេលណារូបខ្ញុំបាទ នឹងទៅជួបបំភ្លឺទៅតាមការកោះហៅ របស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ច ទេនោះ រូបខ្ញុំ​បាទព្រមប្រគល់ខ្លួនជូនសមត្ថកិច្ច ចាត់ការតាមច្បាប់»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor