សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តមណ្ឌលគិរី÷ នាព្រឹកថ្ងៃពុធ ០៥រោជ ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃពុធទី៧ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ១០និង០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលស្ពានមានជ័យ និងមានការសំរបសំរួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី
បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនដែលត្រូវចោទឈ្មោះ ដា រី និងឈ្មោះ ជា ផាលីណែត ដែលជាជនត្រូវចោទក្នុងរកណីជួញដូរគ្រឿងញៀនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០កន្លងនាពេលថ្មីៗនេះ នៅក្នុងបន្ទប់ផ្ទះជួលជាលើកទី២ទៀត ដែលស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជាលទ្ធផលនៃការឆែកឆេរជាលើកទី០២ កម្លាំងសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់បន្ថែមទៀត សង្ស័យជាសារធាតុញៀនដែលមានទម្ងន់ ២០៥,៤០ ក្រាម ថ្លឹងរួចដាក់ក្នុងកូនធុងតូចមួយ។
ករណីជួញដូរនូវសារធាតុញៀនខាងលើនេះ ត្រូវបានលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កសាងសំណុំរឿងទៅតាមនីតិវិច្បាប់។