header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទី ក្រោយពីធ្វើសកម្មភាពឆក់ខ្សែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យខាងលើបានឆក់ខ្សែកខណៈដែលជនរងគ្រោះបោសសំរាម ខាងមុខផ្ទះ កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះ ឃាង វណ្ណៈ អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាកនៅបុរិ ហុង ឆេង ភូមិទួលម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកជនរងគ្រោះមានឈ្មោះ លី គឹមសក្តិ ភេទប្រុស អាយុ៣៩ ទីលំនៅបច្ចប្បន្ន សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ភាៈដែលសមត្ថកិច្ចរឹបអូសបានមាន ម៉ូតូ១គ្រឿង HONDA C.P.X ពណ៌ស សេរី២០១៩ ពាក់ស្នាកលេខ ភ្នំពេញ T K 5814។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបន្តនិតិវីធីច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post