
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយដោយអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី មកកម្ពុជានាពេលថ្មីៗនេះ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើចត្តាឡីស័កគឺជាផ្នែកដ៏សំខាន់មួយ នៃជោគជ័យរបស់យើង ដែលក្នុងការប្រយុទ្ធជំងឺកូវីដេ១៩ អស់រយៈពេលជាង១០ខែកន្លងទៅ ។
សម្ដេចបន្ត ដោយសម្ដែងការសោកស្ដាយថា ការធ្វើចត្តាឡីស័ករបស់មន្ត្រីយើងខ្លះ ហាក់ដូចមិនមានការត្រឹមត្រូវទេ ហាក់ដូចជាមានការហាត់ប្រាណនៅតាមផ្ទះ ការកាន់ដៃគ្នា ការជួបប្រាស្រ័យជាមួយអ្នកនេះ អ្នកនោះ ។
នៅក្នុងឱកាសដែលសម្ដេចបានថ្លែងនេះ សម្ដេចក៏បានថ្លែងអំពីបទពិសោធន៍ដែលសម្ដេចបាន និងកំពុងធ្វើអំពីចត្តាឡីស័ក គឺ សម្ដេចបានលុបចោលកម្មវិធីទាំងអស់ ដែលសុទ្ធតែជាកម្មវិធីប្រជុំសំខានៗ ដូចជាការចូលរួមប្រជុំអាស៊ាន និងការទៅទទួលព្រះមហាក្សត្រនិងសម្ដេចម៉ែដែលយាងត្រឡប់មកពីចិនវិញ រួមទាំងការចុះជួបជាមួយពលរដ្ឋជិត៣ម៉ឺននាក់ដើម្បីចែកពូជស្រូវនៅថ្ងៃទី៧ដល់ថ្ងៃទី១០ ដើម្បីចៀសវាងកុំឱ្យមានប៉ះពាល់ទៅពលរដ្ឋនិងព្រះមហាក្សត្រ ឬមន្រ្តីរដ្ឋាភិបាលផ្សេងទៀត ដោយសារសម្ដេចនៅមិនទាន់ច្បាស់លាស់នៅឡើយ ថាមានឬគ្មានជំងឺកូវីដ១៩។
សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចខាងក្រោមនេះតាមរយៈការផ្សាយហ្វេសញ៉ូស៖