សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេរនៅលើផេករបស់ខ្លួន ដែលពាក់ព័ន្ធទៅលើបុរសម្នាក់ បានសម្រួលចរាចរណ៍នៅលើដងផ្លូវ ដោយប្រើរូបភាពបែបហិ.ង្សា ទៅលើអ្នកដំណើរ ថាអាចចូលមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
ដោយលោកបានសរសេររៀបរាប់ទាំងស្រុងថាថា « ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះបញ្ច្រាស់បែបនេះដែរ
ប៉ុន្តែបុរសម្នាក់ដែលដេញវា.យប្រជាពលរដ្ឋនៅក្នុងវីដេអូនេះ គឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិ.ង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល )
ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើ,សព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើ,សនេះត្រូវផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង ពិន័យ ជាប្រាក់ ពី ១ លានទៅ ៤ លាន រៀល»។