សង្គម
អាម៉ាប៉ាប៉ាញ៉ូសសៀមរាប៖ ឆ្លើយទៅនឹងសេចក្ដីប្រកាសរបស់ខ្លួន ភូមិវប្បធម៌ ត្រូវបិទជាស្ថាពរហើយ នៅព្រឹកថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមកាលកំណត់របស់ខ្លួន ជាមួយនឹងការបន្សល់ទុកនូវក្ដីអាឡោះអាល័យជាទីបំផុត ពីថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃភូមិវប្បធម៌។
ក្នុងឱកាសនេះ ទាំងអស់គ្នាបានមកជួបជុំគ្នាជាលើកចុងក្រោយ ដោយថតរូប និងគោរពលាពីបងប្អូនភ្ញៀវទេសចរទាំងអស់ ហើយចាប់ពីថ្ងៃបន្ទាប់ទៅ គឺបុគ្គលិកទាំងអស់ ត្រូវស្វែងរកការងារថ្មីរៀងៗខ្លួនហើយ ។
តាមរយៈផេករបស់ភូមិវប្បធម៌កម្ពុជា ថ្លែងយ៉ាងដូចច្នេះថា ៖
ជំរាបសួរ ! ពុកម៉ែបងប្អូនជាទីស្រលាញ់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងបុគ្គលិក ក្នុងរមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា ទាំងអស់ សូមលំឱនកាយគោរពលា ពុកម៉ែបងប្អូនជារៀងរហូត ដើម្បីទៅរកការងារថ្មី ដើម្បី ចិញ្ជឹមជីវិតបន្ត ។ សូមជំរាបលា!