header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញ ៖ ​​​​​​​​​​​​​​​ចោរម្នាក់មានចិត្តល្អណាស់ ឃើញស្រ្តីមានផ្ទៃពោះជិះម៉ូតូ​​​​​​​​​​​​​​​​​​ឡើងចំណោតមាត់ច្រាំងទន្លេ ខ្លាចស្រ្តីមានផ្ទៃពោះនោះដួលម៉ូតូមានគ្រោះថ្នាក់ ក៏ចូលទៅសុំជួយបណ្ដើរម៉ូតូ តាមពិតគំនិតអាក្រក់សោះ រួចជិះគេចខ្លួន តែត្រូវប្តីស្រ្តីរងគ្រោះដេញតាមទាន់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចំណោតមាត់ទន្លេក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ​​​​​​​​​​​​​​​។

ជនសង្ស័យឈ្មោះកើ ណាវី អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខបរនេសាទត្រី ស្នាក់នៅលើទូក ក្នុងក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ។

ចំណែកជនរងគ្រោះឈ្មោះរឿន ស្រីនី អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានផ្ទៃពោះ៨ខែ ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ។

ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាប្តីកំពុងនៅលើទូក គាត់ជាប្រពន្ធមានផ្ទៃពោះ៨ខែ បានជិះម៉ូតូតិចៗឡើងចំណោតមាត់ច្រាំងទន្លេ ពេលនោះជនសង្ស័យឃើញគាត់មានផ្ទៃពោះ៨ខែ ខ្លាចគាត់ដួលម៉ូតូមានគ្រោះថ្នាក់បានសុំជួយជិះម៉ូតូឡើងចំណោតឲ្យ ស្រាប់តែជិះម៉ូតូដល់លើផ្លូវស្រួល ក៏ជិះគេចខ្លួន។

​​​​​​​​​​​​​​​​​​​​​​ភ្លាមៗនោះ ​​​​​​​​​​​​​​​​​​​​​​ប្ដីគាត់កំពុងនៅលើទូកឃើញទាន់​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ស្រែឆោឡោហៅគ្នីគ្នាជួយដេញ រហូតដល់ចំណុចបុរីសុភមង្គល ទើបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ចតែម្ដង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post