សង្គម
អាម៉ាប៉ាប៉ាញ៉ូស(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន០១នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ ដែលអ្នកឆ្លងថ្មីម្នាក់ គឺជាបុរសជនជាតិខ្មែរ-អាមេរិក អាយុ ៥៦ឆ្នាំ ស្នាក់បុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២០។
ដោយឡែកអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន០២នាក់ ក្នុងនោះមាន លោក សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ សមាជិករដ្ឋសភា មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា កន្លងមក និងស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរ មកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០។
ពួកគាត់ទាំងពីរនាក់ខាងលើ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលទាំងស្រុងខាងក្រោមនេះ៖