សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានលើកឡើងក្នុងសន្និសីទថា ក្រោយការវាយតម្លៃលើការខូចខាតពីទឹកជំនន់ឆ្នាំ២០២០នេះ ក្រសួងត្រូវការថវិកាប្រហែល ៩១ លានដុល្លារ ដើម្បីស្តារនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
តាមការវាយតម្លៃគ្រោះមហន្តរាយពីទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផ្លូវចំនួន ៦៥៩ ខ្សែ ស្មើប្រវែង ៥៣២៩ គីឡូម៉ែត្រ ក្នុងនោះរងការខូចខាត ៣១២២ គីឡូម៉ែត្រដែលត្រូវធ្វើការជួសជុលឡើងវិញ រួមទាំងសំណង់សិល្បការ ៣៣៨ កន្លែង។
តាមលោករដ្ឋលេខាធិការ គ្រោះជំនន់ទឹកភ្លៀងបានប៉ះពាល់ ២៥ ខេត្តក្រុង តែក្នុងចំណោមនោះខេត្ត ៩ រងការខូចខាតធ្ងន់ធ្ងរជាងគេ។
ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេមាន បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្តាល កំពង់ឆ្នាំង និងឧត្តរមានជ័យ។
លោកថា ក្រសួងបានកំណត់អាទិភាពលើការស្តារហេដ្ឋារចនាសម្ព័ន្ធលើខេត្តក្រុងដែលប៉ះពាល់ធ្ងន់ធ្ងន់ជាងគេ ហើយមកដល់ម៉ោងនេះ ក្រសួងបានធ្វើការតភ្ជាប់ផ្លូវដែលខូចខាតបាន ១១១ គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ៕