សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ លោក លោកស្រី អ្នកនាងកញ្ញា ប្រហែលជានៅចាំបានហើយ ពីលោក ស្រី ចំរើន ដែលាសកម្មជនដឹកនាំក្រុមយុវជនសាកលវិទ្យាល័យខ្លះ នៅក្នុងរាជធានីភ្នំពេញ ដែលល្បីឈ្មោះទទួលការចាប់អារម្មណ៍ជាខ្លាំង ពាក់ព័ន្ធករណីបើកយុទ្ធនាការតាមយ៉ាងស្អិតនឹងលោក កឹម សុខា ដើម្បីទាមទារឲ្យបកស្រាយការពិតជុំវិញរឿងអាស្រូវស្នេហា កាលពីអំឡុងឆ្នាំ២០១៦ ។
ស្រាប់តែនៅពេលថ្មីៗនេះ បានធ្វើការបង្ហោះសារប្លែកៗ ដែលទាក់ទងនឹងជីវិតរស់នៅ ដែលគ្រប់គ្នាបានគិតថាលោកស្រី ចំរើន បានថ្កុំថ្កើន និងរស់នៅ ក្នុងជីវភាពហ៊ឺហាហើយមើលទៅ ប៉ុន្តែអ្វីៗមិនដូចការគិតសោះ ដោយថ្មីៗនេះលោក ស្រី ចំរើន បែរជាបង្ហាញអារម្មណ៏ផ្ទាល់ខ្លួន បែបឈឺចាប់ វេទនាចិត្ត ទៅវិញ ដោយលោកបាននិយាយថា លោកគ្មានកាងារធ្វើ ផ្ទះក៏គ្មាននៅ ហើយត្រូវបង្ខំចិត្តដើរលក់ជ្រក់ជើងមាន់ទៅវិញ។
ដែលធ្វើឲ្យអ្នកតាមដានមើលទៅគួរឲ្យអាណិត អាសូរ ជាពន់ពេក ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង ឥឡូវនេះស្រាប់តែ លោក ជា ចំរើន បែរជាមកតែងតាំងលោក ស្រី ចំរើន ជាប្រធានអង្គការ របស់លោកទៅវិញ ។
ដោយក្នុងនោះលោកជា ចំរើន បានសរសេររៀបរាប់នៅក្នុងផេកផ្លូវការរបស់លោកថា ៖
ក្នុងនាមខ្ញុំផ្ទាល់ ជា ចំរើន និងក្រុមប្រឹក្សាភិបាលអង្គការអភិវឌ្ឍន៍យុវជនខ្មែរ (KYDO) សម្រេចតែងតាំង លោក ស្រី ចំរើន ជាប្រធានអង្គការ ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និង រកការងារជូនយុវជនយុវនារីបន្តវេនជាតិ។ សូមបងប្អូនកូនក្មួយមេត្តាជួយគាំទ្រគាត់ក្នុងការដឹកនាំគ្រប់គ្រងអង្គការឲ្យមានប្រសិទ្ធភាពខ្ពស់ និងជោគជ័យចាប់ពីពេលនេះតទៅ។