header ads

Sponsor

ខេត្តកណ្ដាល៖ នារីម្នាក់ត្រូវបានរងរបួ.សជាទម្ងន់ ក្រោយពីត្រូវខាងប្រុសដែលជាអតីតគូដណ្ដឹង ​​​​​​​​​​​​​​​​យកកូនកាំបិតចាក់ ព្រោះតែខឹងនឹងនារីរងគ្រោះផ្ដាច់ពាក្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចតាមផ្លូវ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារជនដៃដល់ជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់ប្រើប្រាស់អំពើហិង្សាមកលើខ្លួនទើបឈានដល់ការផ្ដាច់ពាក្យនេះ។

យ៉ាងណានៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ជនដៃដល់នេះត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅម្ដុំកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ 

ជនដៃដល់ដែលត្រូវបានកម្លាំងជំនាញចាប់ខ្លួនឈ្មោះ រ៉ា បូរី ហៅទុយ អាយុ២៣ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រាក្រឡុក។

ដោយឡែក ជនរងគ្រោះឈ្មោះ កែវ មួយគីម អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា រឿងហេតុមុនពេលកើតហេតុខាងលើជនសង្ស័យ និងជនរងគ្រោះ ជាអតីតគូរដណ្តឹងនឹងគ្នា តែដោយសារជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀនហើយធ្លាប់ វាយធ្វើបាបជនរងគ្រោះជាញឹកញាប់ ហើយជនរងគ្រោះ ក៏ធ្លាប់បានដាក់ពាក្យប្តឹងរក្សាទុកនៅប៉ុស្តិ៍ដើមមៀនទៀតផង រួចបានផ្តាច់ពាក្យទៅវិញ តែជនសង្ស័យនៅតែមកទាក់ទងរំខានជនរងគ្រោះរហូត។

លុះមកដល់វេលាកើតហេតុខាងលើ ឪពុកជនរងគ្រោះ បានឌុបជនរងគ្រោះ ទៅហៅជនសង្ស័យចេញពីផ្ទះ ហើយណាត់ជួបគ្នានៅប៉ុស្តិ៍ដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រាច់ តែនៅពេលដើរតាមផ្លូវ មិនទាន់និយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យ ដកកូនកាំបិតចុងស្រួចដែលលាក់ទុកក្នុងចង្កេះ យកមកចាក់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីខាងស្តាំបណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើន សន្លប់លែងដឹងខ្លួន ចំណែកជនសង្ស័យបានបោះកាំបិតចោលហើយរត់គេចខ្លួនបាត់តែម្តង ទើបតែត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post