header ads

Sponsor

់់

កណ្តាល៖យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ហើយរកឃើញវត្ថុតាងមួយចំនួន ដូចជា ខោ លីអូមនុស្សស្រី និង ស្បែកជើងមួយគូកាលពីវេលាម៉ោង៣ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ច អះអាងថា ជនរងគ្រោះ ឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ និង ជនសង្ស័យ ឈ្មោះ ឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ ។

ពេលដែលកើតហេតុហ្នឹងជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូ និង ខោលីអូស្រី ពណ៌ស្វាយមួយ ពេលនោះក៏ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោឡោ ទើបឈានទៅដល់ការដេញចាប់ ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឬស្សី ឲ្យចុះមកឃាត់់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់បាន២ដងរួចមកហើយ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២ដង ក្នុងករណីអំពើលួច ជាប់គុករយៈពេល១ឆ្នាំកន្លះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post