header ads

Sponsor

កំពង់ចាម ៖ រថយន្តដឹកឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក១គ្រឿង​ បានក្រឡាប់កាល​ព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០២១​ នៅ​កំណាត់​ផ្លូវចូលភូមិគីឡូ៣​ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ផ្ងារជើងធ្លាយចេញមកសុទ្ធតែឈើប្រភេទលេខ១ ប្រមាណជាង៣០ម៉ែត្រគូប ជ្រៀកជាបួនជ្រុង​ ប្រវែងជាង៣ម៉ែត្រ​ ខណៈ​ដែល​អ្នក​បេីកបរ​រថយន្ត​រងរបួស​ស្រាល​ម្នាក់​។

រថយន្ត​ដឹក​ឈេី​ខាងលេី​ មាន​លិខិតច្បាប់អនុញ្ញាត​ឲ្យ​ដឹកជញ្ជួន​ឈេី​ក្នុង​មួយគ្រឿងប្រមាណជាង១៧ម៉ែត្រ​គូប​តែប៉ុណ្ណោះ និងជាឈើប្រភេទឈេីលេខ៣ ចេញពីទឹកដីខេត្តក្រចេះ ឆ្ពោះទៅកាន់ខេត្តកណ្តាល។

ប៉ុន្តែបើតាមការកត់សម្គាល់ឈើប្រភេទសុក្រំ ស្រឡៅ កែច្នៃជារាងជ្រុងៗបែបនេះជាប្រភេទឈើនាំចេញទៅក្រៅប្រទេសទេ។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា មានរថយន្តដឹកឈើដូច​រថយន្ត​ក្រឡាប់​នេះច្រើនគ្រឿងណាស់ក្នុងមួយយប់ៗ ដែលធ្វើសកម្មភាព​បែបនេះ​ជាច្រើនខែមកហើយ គឺបើកបរលឿនៗណាស់​ដោយ​គ្របតង់បិទជិតផ្នែកទ្រុង ឬរ៉ឺម៉ក ជាក់ស្តែងរថយន្តដែលក្រឡាប់នេះ គឺគ្មានឧបសគ្គនៅខាងមុខឡើយ គឺបណ្តាលមកពីបើកបរលឿន ផ្លូវចុះចំណោត និងផ្លូវកោងទើបក្រឡាប់តែម្តង។

លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា រថយន្តដឹកឈើក្រឡាប់នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ​ ចំពោះ​បើថា ដឹកលើសច្បាប់អនុញ្ញាត និងខុសប្រភេទពីលេខ៣ ទៅ​ជា​លេខ១នោះ​ លោកនឹង​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះទៅវាស់វែងពិនិត្យជាក់ស្តែង​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post