header ads

Sponsor

ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវមួយខ្សែ ក្រាលកៅស៊ូប្រភេទ(DBST) ដែលមានទទឹងប្រវែង៦ម៉ែត្រ និងបណ្តោយប្រវែង៥,៩០០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ១៣០តាមបណ្តោយផ្លូវលេខ១២៧ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បានពាំនាំនូវការផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះប្រជាពលរដ្ឋរស់នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។

ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើទៅប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងអស់ សូមកុំចា-ក់ដីឱ្យខ្ពស់ជាងផ្លូវ កុំដាក់ផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវ និងកុំសង់សំយាបផ្ទះរំ-លោ-ភមកលើផ្លូវ។ ឯកឧត្តមបណ្ឌិតបានជម្រាបជូនអង្គពិធីថា ការជួសជុល និងកសាងផ្លូវនេះ ចំណាយថវិកាជាង ៦០ម៉ឺនដុល្លារ ត្រូវចា-ក់កៅស៊ូប្រភេទ(DBST) មានចិញ្ចើមផ្លូវ ១ម៉ែត្រកន្លះ និងប្រឡាយទឹក១ម៉ែត្រកន្លះ ទទឹងផ្លូវប្រវែង១២ម៉ែត្រ និងបណ្តោយផ្លូវប្រវែង៥,៩០០ម្រ៉ែត នឹងសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅមុនពេលបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានប្រគេននូវស៊ីម៉ងត៍ និងបច្ច័យដល់ព្រះ-សង្ឃវត្តបឹងខ្នា និងវត្តស្រះតាច័ន្ទ ដោយក្នុងមួយវត្តៗស៊ីម៉ងត៍២៥តោន និងបច្ច័យ ១លានរៀល នគរបាលការពារថវិកា៥០ម៉ឺនរៀល ក្រុមគ្រូពេទ្យប្រចាំការថវិកា៥០ម៉ឺនរៀល និងជូនថវិកាដល់ឃុំសែនដី ឃុំរលាំងចក និងឃុំរលាំងគ្រើល ក្នុងមួយឃុំៗថវិកា៥០ម៉ឺនរៀល ព្រមទាំងចែកថវិកាជូនប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post