Sponsor

កណ្ដាល៖ ក្រោយពីហេតុការណ៍ភ្ញាក់ផ្អើលរយៈពេលមួយម៉ោង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរក នៅវេលាម៉ោងជាង១១ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ ក្រោយចាក់សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំបន្ទប់ជួយមួយ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅអាដំរី អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

ដែលការឃាត់ខ្លួនជនសង្ស័យបាននេះ ខណៈជនសង្ស័យប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និង ធ្វើកោសល្យវិច័យ។

ជនសង្ស័យខាងលើនេះបានសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលខ្លួនយកកាំបិតចាក់សម្លាប់នារីរងគ្រោះ ឱ្យស្លាប់ក្នុងថ្លុកឈាមនោះ ដោយសារតែខ្លួនខ្លាចជាប់គុក ព្រោះនារីរងគ្រោះបានគំរាមថានឹងប្រាប់ឪពុកម្ដាយឲ្យដឹងពីករណីខ្លួនរំលោភ កាលពី៧ ថ្ងៃមុននោះ។

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ។បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor