header ads

Sponsor

បន្ទាយមានជ័យ៖ មានរឿងគួរហួសចិត្តមួយ បានកើតឡើងនៅមណ្ឌលចត្តាឡីស័កកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយខាងក្រុមគួ្រសារ ទិញស្រាបៀរ មកឲ្យអ្នកកំពុងធ្វើចត្តាឡីស័កតែម្ដង តែត្រូវខាងក្រុមការងារឆែកឃើញ។

បើតាមតាមការបង្ហោះរបស់បងប្រុស Hev David បានបង្ហោះឲ្យដឹងនៅថ្ងៃទី ១២ មករា ២០២១ ថាមានបងប្អូន និងក្រុមគ្រួសារ បានទិញស្រាបៀរ និង បៀរលេង យកទៅជូនអ្នកកំពុងធ្វើចត្តាឡីស័ក។

គណនីខាងលើបានបង្ហោះជាសារដាស់តឿន និងអប់រំថា ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សា គម្លាត មិនមែនអោយបងប្អូន មកហូបស្រាហើយនាំគ្នាបៀ នោះទេ ក្រុមការងារឆែក និង មិនអនុញ្ញាតឲ្យបងប្អូន ក្រុមគ្រួសារទិញយកទៅជូនគាត់ ក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត ។

សូមជម្រាបជូនថាករណីនេះកើតឡើងនៅមណ្ឌលចត្តាឡីស័ក កងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាស្រ័យហេតុនេះសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់គ្នា មេត្តាគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីខ្លួនឯង និងដើម្បីប្រទេសជាតិយើង ដែលមានរយៈពេលតែ១៤ថ្ងៃទេ មិនយូរឡើយដើម្បីទាំងអស់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post