header ads

Sponsor

ស្ទឹងត្រែង : ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបំពាក់ឋានន្តរស័ក្តិជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំនួន ១៦រូប ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ស៊ឹម ស៊ីផាន់ណា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។

ក្នុងនោះក៏មានអ្នកស្រី ស៊ីថុង សុខា នគរបាលសណ្ដាប់ធ្នាប់ប្រចាំអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងផងដែរ។

យ៉ាងណាបើតាមលោក ម៉ែន គុង អ្នកនាំពាក្យខេត្តស្ទឹងត្រែង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ការដំឡើងឋានន្តរស័ក្តិរបស់ស្រី្តនគរបាលអ្នកស្រី ស៊ីថុង សុខា ពីអនុសេនិ៍ទោ(ស័ក្តិ២) ទៅអនុសេនិ៍ឯក(ស័ក្តិ៣) គឺដោយសារសាមីខ្លួនខិតខំបំពេញការងារ។

ការឡើងឋានន្តរស័ក្តិនេះ មិនពាក់ព័ន្ធនឹងករណីបំបៅកូនកាលពីពេលថ្មីៗនេះទេ ដោយក្រុមការងារស្នើឲ្យថ្នាក់លើដំឡើងឋានន្តរស័ក្ដិគាត់(អ្នកស្រី សុខា) តាំងពីមុនករណីបង្ហោះរូបបំបៅកូន ។

ជាមួយគ្នានោះដែរក៏មានស្រី្តនគរបាលចំនួន៥នាក់ ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post