header ads

Sponsor

ក្រោយបញ្ចប់យុទ្ធនាការដូសទី ១ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ ក្រុមការងារបានជួបករណីពិសេស ១ គឺលោកយាយឈ្មោះ ហូ ខាំ (ជាភាសាខ្មែរ) HO VVE YOR KHAM (ផ្លូវការជាភាសាបារាំង)អាយុ ១០១ ឆ្នាំ បានមកទទួលវ៉ាក់សាំង sinovac កាលពីថ្ងៃ ១៦ ខែ មិថុនា លោកយាយជាជនជាតិខ្មែរ កើតនៅថ្ងៃទី 22_08_1920 លោកយាយបានទៅរស់នៅបារាំងកាលពីឆ្នាំ១៩៨០រហូតទទួលបានសញ្ជាតិបារាំង ហើយបានត្រលប់មករស់នៅប្រទេសកម្ពុជាវិញកាលពី៣ -៤ ឆ្នាំមុន។

ក្រោយពីការពិនិត្យសុខភាពរួចគ្រូពេទ្យក៏សំរេចចាក់វ៉ាក់សាំងជូនលោកយាយប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្នស្ថានភាពសុខភាពលោកយាយគឺល្អប្រសើរធម្មតា ហើយលោកយាយនឹងមកទទួលវ៉ាក់សាំង ដូសទី២ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ នៅថ្ងៃទី ០១ខែ កក្តដា ឆ្នាំ ២០២១ ។
ប្រភព: សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post