header ads

ស្ថិតក្នុងស្ថានភាពនេះ ទោះស្នាក់នៅផ្ទះ ឬកំពុងបំពេញកិច្ចការងារតាមរយៈអនឡាញក៏អាចបង្កើនសុភមង្គល បង្កើតបរិយាកាសក្នុងគ្រួសារឲ្យកាន់តែរស់រវើក (Happiness,  in Portrait) និងបង្កើនភាពសប្បាយរីករាយក្នុងជីវិតប្រចាំថ្ងៃទាំងការងារ ឬការសិក្សា (Excitement, in Portrait)  ព្រមទាំងអាចបង្កើនភាពរ៉ូមែនទិច (Romance,  in Portrait) គ្រប់ពេលវេលាបានជាមួយ OPPO Reno6 Z 5G បំពាក់ដោយលក្ខណៈពិសេសៗ សមត្ថភាពខ្លាំងៗ និងមុខងារថ្មីៗប្លែកជាច្រើនផងដែរ។

ចំពោះ OPPO Reno6 Z 5G ជាស្មាតហ្វូននាំមុខលើបច្ចេកវិទ្យាថតបែប Portrait ជាមួយនឹងមុខងារថ្មីៗប្លែកៗរួមមានដូចជា មុខងារ Portrait ជំនួយសម្រស់, វីដេអូតាមចាប់គោលដៅ និងមុខងារ Bokeh Flare Portrait។ សម្រាប់ «Portrait ជំនួយសម្រស់» អាចធ្វើឲ្យភ្នែករបស់អ្នកចែងចាំងស្អាតដូចតារា និងជំនួយដល់កម្រិតរូបអ្នកឲ្យកាន់តែភ្លឺស្អាត ស្បែកម៉ត់រលោងដោយរក្សាភាពពិតនៃផ្ទៃមុខឲ្យស្រស់ស្អាតតាមបែបធម្មជាតិប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ក្នុងការថតវីដេអូ។ រីឯ «វីដេអូតាមចាប់គោលដៅ» ឬ Focus Tracking គឺមានសមត្ថភាពតាមចាប់គោលដៅរហ័ស ទោះបីជាចលនាប្រែប្រួលខ្លាំងក៏វានៅតែអាចចាប់បានច្បាស់ និងមានភាពស្រស់ស្អាតស្អាតដែរ។ ចំណែកមុខងារ «Bokeh Flare Portrait» គឺអាចផ្តិតយករូប Portrait បែបអាជីព មានភាពស្រស់ស្អាតអស្ចារ្យខុសប្លែកពីគេ ព្រមទាំងអាចធ្វើឲ្យពន្លឺតូចៗនៅផ្ទៃខាងក្រោយក្លាយជាព្រិលៗរំលេចរូបមនុស្សឲ្យកាន់តែលេចធ្លោ។

ងាកមកដឹងពីតម្លៃខ្លួន និងព័ត៌មានកក់ទុកមុន ឬ Pre Order របស់ស្មាតហ្វូនកូនពៅស៊េរីថ្មី OPPO Reno6 Z 5G វិញម្តងមើល៎ថាមានតម្លៃប៉ុន្មាន? បើយោងតាមការប្រកាសតម្លៃក្នុងកម្មវិធីសម្ពោធនាពេលថ្មីៗក្តៅៗនេះ OPPO Reno6 Z 5G មានតម្លៃត្រឹមតែ $419 ប៉ុណ្ណោះ។ ហើយបើធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះដល់ថ្ងៃទី07 ខែសីហា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកញ្ចប់កាដូតម្លៃរហូតដល់ទៅ $197 រួមមានដូចជា៖ កង្ហារ (តម្លៃ $39), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ ($29), ប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ, និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង៎រយៈពេល 12 សប្តាហ៍៕ តោះចាំអង្កាល់ទៀតបងប្អូន! សូមរួសរាន់ធ្វើការកក់ទុកមុន (Pre Order) ឲ្យបានមុនដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងមានសំណាងចាប់កាន់ OPPO Reno6 Z 5G បានមុនគេ!

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post