
សង្គម
តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អេដា ម្ចាស់បទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» បានដឹកដៃគូស្នេហ៍ជាជនជាតិបរទេសមួយរូប ប្រារព្ធពិធីភ្ជាប់ពាក្យហើយ ក្រោយគូស្នេហ៍រូបសង្ហាររូបនេះធ្លាប់លត់ជង្គង់សុំនាងរៀបការកាលពីមួយរយៈមុន។
កម្មវិធីនេះភ្ជាប់ពាក្យនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញនេះ ដែលបានរៀបចំឡើងយ៉ាងធំដំ និងមានភាពប្រណីតខ្លាំងតែម្ដង។
ហើយអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះគឺ មានវត្តមានតារាចម្រៀង តារាសម្ដែង ប្រុស ស្រី និងភ្ញៀវកិត្តិយសអញ្ជើញចូលរួចយ៉ាងច្រើនកុះករ ដែលធ្វើឲ្យទិដ្ឋកម្មវិធីទាំងមូលនេះ កាន់តែមានភាពអិកអាធមជាខ្លាំង។ តោះទៅទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖