header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយប្រុញដែលលោកអ្នកបានស្គាល់តាមរយៈការថតវីដេអូកំប្លែងខ្លីៗនានា តែឥឡូវទទួលបានដំណឹងថាឈប់បន្តសកម្មភាពថតវីដេអូកំប្លែង និងស្ពតពាណិជ្ជកម្មទៀតហើយ ព្រមទាំងបានត្រឡប់មករស់នៅផ្ទះរបស់ខ្លួនវិញ ដែលជាការជួយជ្រោមជ្រែងរកជំនួយតាមរយៈលោក​ ពេជ្រ ស្រស់ នាពេលកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមនាយប្រុញ និងគ្រួសារបញ្ជាក់ប្រាប់លោក ពេជ្រ ស្រស់ ថាពេលកន្លងមកចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានៅព្រឹកថ្ងៃទី ២៤ ខែមេសានេះ​ឧកញ៉ា សម្បត្តិ និងភរិយា បានចេញមកបកស្រាយពីព័ត៌មានដែលបុគ្គលម្នាក់និយាយពីបញ្ហា ប្អូនប្រុញវេចបង្វិចទៅស្រុក ដោយឧកញ៉ាបានបញ្ជាក់ថា «ខ្ញុំមិនដឹងមូលហេតុដូចគ្នាបានគាត់សំរេចចិត្តបែបនេះ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបានចេញវីដេអូមួយទៀតថា «ពេលទៅស្រុកខ្ញុំបានជូនទាំងថវិកា អោយទាំងតៃកុងឡានជូនទៅទៀត ខ្ញុំមិនយល់ថា ហេតុអ្វីបានមានព័ត៌មានប្លែកៗបែបនេះក្នុងគោលបំណងអ្វីនោះទេ ។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូបកស្រាយ លោកឧកញ៉ា បញ្ជាក់ឲ្យដឹងថាប្រាក់ខែគឺឲ្យជារៀងរាល់ខែ តែលោកមិនអាចទៅគ្រប់គ្រងលុយក្នុងហោប៉ៅរបស់អ្នកណាម្នាក់បានទេ យើងបានត្រឹមតែផ្ដល់ឲ្យ តែបើការចាយវាយអស់ គឺមិនអាចទៅជួយទប់ហោប៉ៅគេទៀតទេ។ ហើយចំពោះរឿងរថយន្តគឺបានប្រគល់ឲ្យរួចហើយ និងថែមទាំងចំណាយថ្លៃសាំងឲ្យទៀតផង ក្នុងការធ្វើដំណើរសម្រាប់ប្រតិបត្តិការងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ាសម្បត្តិ ក៏បានលើកឡើងរឿងអត្តចរិតរបស់នាយប្រុញផងដែរថា នាយប្រុញពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សបន្តិច ហើយទាក់ទងនឹងការរៀនសូត្រ ក៏ធ្លាប់បានផ្ដល់ឱកាសឲ្យដែរ តែនាយប្រុញចូលចិត្តសេរីភាពជាង ពិបាកក្នុងការរស់នៅមានរបៀបរបប ចឹងហើយនាយប្រុញមិនទទួលយកអ្វីដែលជាផ្ដល់ឲ្យនេះទេ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post