
សង្គម
កីឡាការិនីគុនល្បុក្កតោ សំ ថារ័ត្ន ហើយក៏ធ្លាប់បានសម្ដែងនៅក្នុងភាពយន្តផងដែរ ដូចជារឿង « Jail Break» រឿង«ដំបូងខ្មែរក្រហមស.ម្លាប់ប៉ាខ្ញុំ» ដែលធ្វើឲ្យមហាជនបានស្គាល់ពីទេពកោសល្យនៃការសម្ដែងក្បាច់គុនបុរាណខ្មែរយើង ហើយនិងបានកសាងនូវប្រជាប្រិយភាពរបស់ខ្លួនក្នុងវិស័យភាពយន្តខ្មែរ ក៏ដូចជាអន្តរជាតិ។
នៅលើបណ្ដាសង្គមហ្វេបុក កញ្ញា សំ ថារ័ត្ន បានបង្ហាញនូវស្នៀតសំខាន់ៗ ក៏ដូចជារបៀបនៃការហ្វឹកហាត់ លត់ដំរាងកាយ ទៅកាន់អ្នកគាំទ្រផងដែរ អាចនិយាយបានថាដោយសារតែចំណង់ចំណូលចិត្ត ឬជានិស្ស័យដែលកញ្ញា ស្រលាញ់លើគុនល្បុក្កតោនេះ។
យ៉ាងណាក៏មានពេលខ្លះ កញ្ញាតុបតែងខ្លួនតាមបែបនារីទន់ភ្លន់ និងសិ.ចស៊ីផងដែរ ជាក់ស្ដែងថ្មីៗនេះ កញ្ញា បានបង្ហោះរូបភាពមួយសន្លឹក ដែលប្រាប់មហាជនអ្នកគាំទ្រថា ៖
«មួយបុស្តិ៍នេះអត់ផ្ញើអោយអិច អោយក្រាសណាទាំងអស់! គឺផ្ញើជូនអ្នកម្ដាយទុកមើល អោយគាត់ចាំថាកូនគាត់នេះជាកូនស្រីទេ ..។»