
សិល្បៈ
រឿងរ៉ាវរបស់លោក ជឿន ប៊ុនចក់ ហៅជីងចក់ និងអតិតភរិយា ទ្រិញ ផល្លា ប្រហែលជាដល់ពេលដែលត្រូវបញ្ចប់ហើយ ក្រោយពីអតីតភរិយារូបនេះ ចេញបកស្រាយតាមរយៈសន្និសិទកាសែត និងប្ដឹ.ងលោកទៀតផង តែពេលនេះលោកបានទៅបំភ្លឺ ហើយរឿងនេះត្រូវបានដោះស្រាយរួចហើយ។
នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២នេះ លោក ជីងចក់ បានទៅដល់បញ្ជាការដ្ឋានកងរាជអា.វុ.ធ.ហត្ថរាជធានីភ្នំពេញដើម្បីបំភ្លឺ ក្រោយពីអតីតភរិយាប្ដឹង ក្នុងនោះលោកបានឱ្យដឹងថា៖
«ប្រពន្ធសំលាញ់បងចាំអូននៅអាវុ.ធហត្តក្រុង មកលឿន បងចាំ! បងបំភ្លឺរួចហើយតាមការចោ.ទរបស់អូន! លឿនមកអូនគេចាំគ្រប់គ្នា ទិញបាយបងញាំផង My Love»
ស្រាប់តែនៅយប់ថ្ងៃដដែលនេះ លោកបានបន្ថែមឱ្យដឹងនូវរឿងដែលបំភ្លឺផងដែរថា៖ «អរគុណសន្តិភាព ដែលមានយុត្តិធម៌សម្រាប់រូបខ្ញុំរួចផុតពីការចោទប្រកាន់ទាំងអស់ ពីសំណាក់អតីតភរិយាសំណព្វចិត្ត❤️ ការដូរដ៍ធំមួយនេះបងមិនភ្លេចទេអូនសំលាញ់ ព្រោះអូនSupriseបង Supriseមហាជនមួយនគរឱ្យផ្អើល ដោយការចោ.ទបំ.ផ្លើសរបស់អូនមកលើរូបបង។»
ដោយឡែកសម្រាប់អ្នកនាង ទ្រិញ ផល្លា បានចូលមកបញ្ចេញមតិជាមួយនឹងការបង្ហោះសារបស់អតីតស្វាមីថា «លោកប្តី Prank មហាជនទៀតហើយ ហើយក៏បរិហាកេរ្តិ៍អូនហើយដែរ នែករឿងមានទាន់ចប់ណាលោកប្តីកំពុងបញ្ជូនទៅតុ.លាការតាសហើយម៉េចមក Prank មហាជនចឹងលោកប្តីខូច ហាស »។ ការលើកឡើងរបស់ ទ្រិញ ផល្លា ហាក់ទទួលបានការរិៈគន់ជាច្រើនដោយខ្លះមិនបាច់ចង់ចាញ់ឈ្នះអីទេកាលណាចប់ទៅមីង ៕



