header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ការប្រកួតប្រជែងសម្រស់បវរកញ្ញា Miss Grand Cambodia 2022 នៅក្នុងវគ្គបង្ហាញឈុតតំណាងជាតិ កាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០២២ បានធ្វើឲ្យមហាជនជាច្រើន រិះ.គន់ខ្លាំង ទៅលើឈុតតំណាងជាតិមកពីខេត្តពីរផ្សេងគ្នា គឺក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈុតតំណាងជាតិ របស់បេក្ខនារី មកពីក្រុងបាវិត ខេត្តស្វាយរៀង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុតតំណាងដែលបង្កឱ្យមានការរិះ.គន់ពីអ្នកលេងបណ្ដាញសង្គម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺឈុតទាំងពីរនោះបានរចនាបង្ហាញជាស្ត្រីបម្រើការក្នុងកា-ស៊ីណូ ហើយមិនត្រឹមតែប៉ុណ្ណោះ មានសន្លឹកបៀរ និងគ្រាប់អា-ប៉ោងទៀតផង។

នៅថ្ងៃព្រហស្បត្តិ៍ ទី ២៥ ខែសីហា នេះ លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ក៏ជាអ្នករៀបចំកម្មវិធី Miss Grand Cambodia បានចេញ លិខិតបំភ្លឺពីផលិតកម្មមហាហង្ស បន្ទាប់ពីមានការបង្ហាញឈុតតំណាងក្រុងប៉ោយប៉ែត និង ក្រុងបាវិត នៅក្នុងកម្មវិធីប្រកួតកម្មវិធីប្រកួតឈុតតំណាងជាតិធ្វើឡើងនៅថ្ងៃ ពុធ ទី ២៤ ខែសីហា ឆ្នាំ ២០២២ ដោយផ្សាយចេញពីផេកផ្លូវការរបស់ កម្មវិធី (Miss Grand Cambodia )​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្នុងលិខិតបញ្ជាក់ថា៖ «ដោយមានមតិរិះ.គន់ និងការមិនពេញចិត្តមកលើឈុតតំណាងក្រុង ទាំងពីរនេះជាច្រើន ដោយហេតុនេះខាងផលិតមហាហង្សយើង ទទួលយកការរិះ.គន់ទាំងអស់របស់ប្រជាជនកម្ពុជា ដែលមានការមិន ពេញចិត្តទៅលើឈុតទាំងពីរក្រុងនេះ ខាងផលិតកម្មមហាហង្សឃើង បានសម្រេចចិត្តធ្វើការដកឈុតទាំងពីរនេះចេញពីការប្រកួតកម្មវិធី ប្រកួតឈុតតំណាងជាតិកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងលិខិតបានបញ្ជាក់ទឿតថា៖ «សុំអភ័យទោសទៅកាន់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង ប្រទេស និងក្រៅប្រទេស ជាពិសេសអាជ្ញាធរប្រជាពលរដ្ឋកម្ពុជាដែល រស់នៅក្នុងក្រុងប៉ោយប៉ែត នៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិតនៅក្នុង ខេត្តបន្ទាយមានជ័យ។ ក្រុមហ៊ុនគ្មានបំណងធ្វើឲ្យអាប់ឱន ដល់កិត្តិយសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងទាំងពីរនេះទេ ។ »​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាក្រុងប៉ោយប៉ែត គឺនៅក្នុងខេត្តបន្ទាយមានជ័យទេ ហើយក្រុងបាវិត គឺនៅក្នុងខេត្តស្វាយរៀង៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post