
សិល្បៈ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន ២ នៅច្រមុះជ្រូកក្បាលថ្នល់ និង ស្តុបស៊ិនជូរីផ្លាហ្សា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងឱកាសពិធីបើកការដ្ឋានខាងលើ ក៏មានវត្តមានបេក្ខភាពតារាចម្រៀង ៤ រូប ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ ដែលមាន លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ឹម ចាន់ពន្លឺ ដែលអ្នកទាំង ៤ បានចូលរួមកម្មវិធី និង បានជួបសម្ដេចដោយផ្ទាល់ ដែលទន្ទឹមនឹងនោះផងដែរ សម្ដេចក៏បានសរសើរពីកម្មវិធី Cambodian Idol ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត ពុំមានការចម្រូងចម្រាស់ការដាក់ពិន្ទុ និង ប្រព្រឹត្តទៅដោយរលូនទៀតផង។
សម្ដេចបានមានប្រសាសន៍ថា ជាប្រូក្រាមគំរូផ្ទុះកក្រើកជាងគេ ខ្លាំងរហូត ឡើងចង់បែ.កហ្វេ.សប៊ុ.កខ្ញុំ ដែលផ្តើមត្រឹម6K នៃការឡាយវិនាទីដំបូង ។
២. ជាកម្មវិធីដែលលទ្ធផលបញ្ចប់ទៅរដូវកាលនេះគ្មានការចម្រូងរវាងអ្នកទស្សនា និង អ្នកគាំទ្រ (សម្តេចក៏ឯកភាពលទ្ធផលនេះដែរ)
៣. បេក្ខជន Top4 ត្រូវបានសម្តេចសុំមិនហៅកូន តែហៅថា ចៅទាំង4
៤. ពាននេះគ្រាន់តែជាសំឡេងគាំទ្ររបស់អ្នកVote វាសនាយើងទៅមុខអាស្រ័យយើងខិតខំបន្ត ព្រោះ(សម្តេចលើកឧទាហរណ៍) ពេលខ្លះអ្នកអមមានការងារខ្ពស់ មានប្រាក់ និង មុខមាត់ជាងអ្នកឈ្នះផង បើយើងខំរក្សាប្រជាប្រិយភាពយើង
៥. សម្តេចជួយចៅៗតាមលទ្ធភាពដែលអាចជួយបាន (ម្នាក់បាន៦លានទេចៅអើយ..) តែក៏ប្រសើរជាជាងពួកប្រឆាំង មកទល់ថ្ងៃនេះមិនទាន់ឃើញផុសអបអរអីមួយទេ មិនដែលសូម្បីតែពេលកម្ពុជាទទួលមេដាយមាសពិភពលោក ។
៦. ចូរប្រជាជនខ្មែរគាំទ្រខ្មែរដូចគ្នាជាធំ ព្រោះទោះយ៉ាងណាចូរចាំថា «យើងសុទ្ធតែជាខ្មែរដូចគ្នាទេ...»











