header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខណៈលោក សាន ផានិត បានលើកឡើងចំៗដោយភ្ជាប់ជាមួយបេក្ខជន ថុល សុភិទិ មិនទួលបានពានក្តី តែគួរឱ្យសរសើរតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មហង្សមាស រ៉េត ស៊ូហ្សា ណា មិនបានចេញមុខតបតអ្វីឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះគេបានឃើញតារាចម្រៀង សាន ផានិត បានចេញមុខវែកញែករឿងបេក្ខជន ថុល សុភិទិ មិនទទួលពានដោយភ្ជាប់ជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា និងលោក ម៉ៅ ហាជី ក្នុងសាច់រឿងនោះផងដែរ ។ ក្នុងនាមជាអ្នកចម្រៀងដែលឯករាជ្យ សាន ផានិត បានបង្ហោះរូបភាព ថុល សុភិទិ រួមនឹង លោក ម៉ៅ ហាជី និងតារាចម្រៀង រ៉េត ស៊ូហ្សាណា ដោយអមជាមួយនឹងសារយ៉ាងវែងអន្លាយថា«វាសនាប្អូនអាចលើសពួកគាត់ទាំងពីរបើប្អូន ចរិតល្អហើយហង្សមាសលើកស្ទួយហេតុផលដែលប្អូនស្រយ៉ុត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ មើលទៅហាក់ដូច High Show រាល់សកម្មភាពក្នុងបណ្តាញសង្គមញឹកញយមុនទឹកផ្តាច់ព្រាត់លើផេកផ្ទាល់ខ្លួន។

២ រើសបទខុសមិនដល់សមត្ថភាពប្រើសំលេងដែកនៅមានកំរិត វគ្គក្រោយៗមកបន្ទាប់ពីបទ គេងយោលអង្រឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅពីនេះប្អូនមានទាំងអស់ជាកញ្ចប់ហើយដាច់ដោយឡែក ស្រឡះល្អណាស់

៣ បែ-កធ្លា-យប្អូនចេញតាមហាង ផាប់ ក្លឹប នានាឡើងច្រៀងបញ្ចេញឱ្យ ហ្វេនៗឃើញឱ្យ កាន់តែច្រើនជាងលើឆាកប្រលងថែម ទាំងមហាជនអាចគិតផ្សេងថាមើលទៅដូចប្អូនចូលចិត្តដើរលេងយប់ច្រៀងអនាធិបតេយ្យ មោទនភាព ។ល។

៤បែ-កធ្លា-យព័ត៌មានលោកឪពុកប្អូន ផ្កាយ២ជាគ្រូសារអភិជន ខុសឆ្ងាយពីតិចម៉េងដូចមេឃនិងដី ពីបង »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះលោក សាន ផានិត លើកពីហេតុផលមិនទទួលពានរបស់បេក្ខជន ថុល សុភិទិ ក៏ពិតមែន តែបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមិនពេញចិត្តថាមូលហេតុអ្វីលោកភ្ជាប់រឿងនេះជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា និង ម៉ៅ ហាជី ទៅវិញ។ អ្នកគាំទ្រខ្លះលើកឡើងថា ក្នុងនាម ជាតារារៀមច្បងមិនគួរប្រើពាក្យបែបនេះទេគួរផ្តល់ជាយោបល់ល្អបែបលើកទឹកចិត្តច្រើនជាង ជាពិសេសមិនគួរលោក រាលដាលទៅតារាផ្សេងដែលមិនពាក់ព័ន្ធនៅក្នុងរឿងនេះ ងាកមកតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ទោះមាន ការភ្ជាប់រូបនាងទៅនឹងបេក្ខជន ថុល សុភិទិ ក្តី តែគេមិនបានឃើញតារាចម្រៀងវ័យក្មេង រូបនេះចេញមុខតបតទៅនឹងសម្តីលោក សាន ផានិត ឡើយដែលធ្វើឱ្យហ្វេនៗសរសើរថា នៅវ័យក្មេងមែន តែ រ៉េត ស៊ូហ្សាណា មិនមានចិត្តឆេវឆាវទេគួរឱ្យស្រឡាញ់ណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំថា រ៉េត ស៊ូហ្សាណា ធ្លាប់ជាបេក្ខនារីនៅក្នុងកម្មវិធីThe Voice Cambodia ឆ្នាំ ២០១៦ តែបើទោះមិនទទួលជោគជ័យនៅក្នុងការប្រកួត តែ រ៉េត ស៊ូហ្សាណា ត្រូវបានគេមើលឃើញ ជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្ពស់គួរសមនៅក្នុងផលិតកម្មយក្សមួយនេះជាពិសេសក្នុងពេលនេះនាងកំពុងមានហាងឆេងខ្ពស់ទាំង អាជីពចម្រៀង និងការថតផ្សាយផលិតផលនានាដោយទទួលតម្លៃខ្លួនខ្ពស់មិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ៕  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post