header ads

Sponsor

សិល្បៈ

តាគល់

បើគិតដល់ពេលនេះប្រមាណជាមួយឆ្នាំហើយ ដែលជីវិតប្តីប្រពន្ធរបស់តារាចម្រៀង ពេជ្រ សូលីកា បានចែកផ្លូវគ្នាដើររៀងខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអ្វីដែលចាប់អារម្មណ៍ថ្មីនេះលោក គីម ហាន បាន បង្ហាញរូបភាពស្និទ្ធស្នាលជាមួយនារីម្នាក់សង្ស័យជាអ្នកស្អំបេះដូងថ្មី ។ 

ស្របពេលតារាចម្រៀង ពេជ្រ សូលីកា ជាអតីតភរិយាកំពុងពើបប្រទះព័ត៌មានស្នេហាជាមួយ បុរសសង្ហាវ័យក្មេង ថុល សុភិទិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែថ្មីៗនេះគេបានឃើញអតីតស្វាមី លោក គីម ហាន បានបង្ហាញរូបភាពនៅលើ Story ដោយទទួលទានអាហារជាមួយនារីម្នាក់ដោយមានការជល់ កែវគ្នាយ៉ាងរ៉ូមែនទិកទៀតផង តែយ៉ាងណាលោកមិនបានបង្ហាញមុខនារីនោះទេ ។ មានការសង្ស័យថាលោក គឺម ហាន រកបានអ្នកស្អំបេះដូងថ្មីហើយ ក្រោយបែកស្នេហ៍ជាមួយតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា ។ 

ការបង្ហាញរូបភាពបែបនេះស្របមួយរយៈមុនលោក គីម ហាន បានបង្ហាញសារក្នុងហ្វេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៊ុក ថា «ចង់បានស្នេហាដែលមានជម្រៅដូចមហាសមុទ្រ» ដែលកន្លងមក លោកក៏ប្រាប់ដល់អ្នកលេងបណ្តាញសង្គមនៅពេលសួរនាំទាក់ទងរឿងស្នេហា «ថាប្រហែលពួកយើងជាដៃគូល្អគ្រាន់តែជួបគ្នាយឺតពេលប៉ុណ្ណោះ។ ការព្រលយបែបនេះធ្វើឱ្យគេសន្និដ្ឋានថាអតីតស្វាមី ពេជ្រ សូលីកា អាចរកបាន  ដៃគូថ្មីហើយព្រោះបើគិតមកដល់ពេលនេះពួកគេបានបែកគ្នាប្រមាណជាមួយឆ្នាំទៅហើយគ្រាន់តែលោកទើបប្រកាសកាលពីប៉ុន្មានខែមុនប៉ុណ្ណោះ ។ 

អ្វីដែលគូរឱ្យសរសើរឱ្យទោះបែកគ្នាក៏ពិតមែន តែប្តីប្រពន្ធមួយគូនេះមិនបានហែកហួរគ្នាទេផ្ទុយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅវិញពួកគេនៅតែរាប់អានគ្នានឹងនៅតែផ្តល់ភាពកក់ក្តៅឱ្យកូនប្រុសតែមួយដដែលដោយ គ្រាន់តែពុំបានរួមរស់ក្រោមដំបូលតែមួយជាមួយគ្នាប៉ុណ្ណោះ ។

លោក គីម ហាន ក៏បានឱ្យដឹងថាសព្វថ្ងៃលោកមានតែក្តីស្រឡាញ់ដ៏គួរឱ្យគោរពក្នុងភាពជាម្តាយទៅឱ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេជ្រ សូលីកា ។ គេចាំថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោក គីម ហាន កាលពីចុងឆ្នាំ ២០១៩ នឹង បានសម្រាលកូនប្រុសមួយនៅពាក់កណ្តាលឆ្នាំ២០២០ ដែលកាលណោះមានការសរសើរពីភ័ព្វសំណាងរបស់ ពេជ្រ សូលីកា ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានដែលមានស្វាមីជាបុរសល្អទាំងព្រមមិនថារូបរាងឬចំណេះដឹងនោះទេ៕  

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post