
សិល្បៈ
រហូតមកដល់ពេលនេះតារាសម្តែងវ័យក្មេង ជេស៊ីកា ពុំទាន់ទទួលបានដំណោះស្រាយពីរឿងជំពាក់ប្រាក់ពីអ្នកនាង ព្រំ រដ្ឋា នៅឡើយដែលខណៈពេលនេះអ្នកនាងកំពុងស្ថិតនៅសហរដ្ឋអាមេរិកឯណោះ អស់ការអត់ធ្មត់តារាសម្តែងរូបស្រស់ ជេស៊ីកា បានប្រដូចអ្នកនាង ព្រំ រដ្ឋា ទៅនឹងស...ត្វ ែឆ្កថែមទៀត។
ថ្មីនេះតារាសម្តែងវ័យក្មេង ជេស៊ីកា បានបង្ហោះសារដោយប្រើភាសាធ្ង.ន់ៗសំដៅទៅលើ អ្នកនាង ព្រំ រដ្ឋា ជាកូនបំណុលថា «ម៉េចហើយកាលចូលខ្លួនមកដោះស្រាយរឿងលុយខ្ញុំ ម៉េចក៏បាត់ដំណឹងចឹង ថោ..កជាងែឆ្ក ដេកតាមផ្លូវទៀតែឆ្ក វាចេះដឹងគុណ»។ ក្នុងនោះក៏មានការ លើកឡើងពីសំណាក់មិត្តភក្តិក្នុងហ្វេបុកថា «សួរអ៊ីនឹងមួយមើលម៉េចប្ដឹ.ងគេហើយរត់ខ្លួនឯងចឹង»។ តបជាមួយសំណួរនេះ ជេស៊ីកា បានឆ្លើយថា «ប្រហែលអរពេកដែលបានប្តឹ.ងគេទើបរត់ខ្លួនឯង»។
ជាមួយនឹងការបង្ហោះរបស់ ជេស៊ីកា គេមិនទាន់ឃើញអ្នកនាង ព្រំ រដ្ឋា ឆ្លើយតបឡើយ ខណៈពេលនេះអ្នកនាងកំពុងស្ថិតនៅប្រទេសអាមេរិកដែលតាមការបញ្ជាក់ពីបងស្រីអ្នកនាងបានឱ្យដឹងថា ព្រំ រដ្ឋា ទៅសហរដ្ឋអាមេរិកដើម្បីមើលជំ.ងឺ និងធ្វើការងារផ្ទាល់ខ្លួន។ មិនមានការបញ្ជាក់ពីពេលវេលានៅក្នុងការត្រឡប់មកស្រុកខ្មែររបស់អ្នកនាង ព្រំ រដ្ឋា ឡើយ ។ ទាក់ទងជាមួយរឿងជំពាក់ប្រាក់តារាសម្តែង ជេស៊ីកា នេះកន្លងមកអ្នកនាង ព្រំ រដ្ឋា សុំមិននិយាយអ្វីឡើយ ដោយទុកឱ្យច្បា.ប់ជាអ្នកដោះស្រាយ។
គេចាំបានថាតារាសម្តែង ជេស៊ីកា បានទ.ម្លាយជាសាធារណៈរឿងម្ចាស់ផលិតកម្ម PR ដែល ត្រូវគេស្គាល់ថាជាអតីតពិធីការិនី ព្រំ រដ្ឋា បាន ខ្ចីប្រាក់នាងចំនួន ៥ពាន់ដុល្លារដោយសន្យា សងក្នុងរយៈពេលពីរសប្តាហ៍ តែ ដល់កំណត់អ្នកនាង ព្រំ រដ្ឋា មិនបានទូទាត់តាមសន្យាជាហេតុធ្វើឱ្យតារាសម្តែង ជេស៊ីកា សម្រេចបង្ហោះតាមបណ្តាញសង្គមតែម្តងហើយថ្មីៗនេះសម្តែង ជេស៊ីកា ក៏បានដាក់ពាក្យប.ណ្តឹងទៅក្រសួងមហាផ្ទៃដោយប្តឹ.ងអ្នកនាង ព្រំ រដ្ឋា ជាកូនបំណុលដោយទា.មទា.រទឹកប្រាក់ចំនួន៥ពាន់ដុល្លារ រួមនឹងសំ.ណ.ង.ជំ.ងឺចិត្តទៀតផង។
ដែលគួរឱ្យចាប់អារម្មណ៍ទឹកប្រាក់ចំនួន ៥ពាន់ដុល្លារនេះមិនមែនជាប្រាក់របស់ ជេស៊ីកា ទេពោលនាងបាន ទៅខ្ចីគេបន្តមកឱ្យអ្នកនាង ព្រំ រដ្ឋា ៕








