
សិល្បៈ
រហូតមកដល់ពេលនេះរឿងរ៉ាររបសតារាសម្តែងរូបសង្ហាលោក រតនៈ វិសិដ្ឋ និងនារីដែលរស់ នៅប្រទេសអូស្រ្តាលីហាក់មិនទាន់បញ្ចប់នៅឡើយដោយនារីរូបនោះនៅតែអះអាងថាលោក រតនៈ វិសិដ្ឋ បានបោ-កប្រាស់លុយអ្នកនាងដល់ទៅ ១០ម៉ឺនដុល្លារឯណោះ ប៉ុន្តែយ៉ាងណាអ្នក នាងនឹងបញ្ចប់រឿងនេះប្រសិនលោក រតនៈ វិសិដ្ឋ ឡាយវីដេអូសុំទោ-សអ្នកនាងជាសាធារណៈនៅក្នុងបណ្តាញសង្គម។
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីស្រ្តីរូបស្រស់ម្នាក់ជាអ្នករស់នៅប្រទេសអូស្រ្តាលីបានចេញមុខនិយាយថា តារាសម្តែងរូបសង្ហាលោក រតនៈ វិសិដ្ឋ បានបោ-កប្រាស់លុយរបស់អ្នកនាង ចំនួន ១០ម៉ឺនដុល្លារក្រោមរូបភាពស៊ីដាច់លុយដែលអ្នកនាងបានជួយជនក្រីក្រ អ្នករ-ងគ្រោះ ដោយទឹកជំនន់ និងអ្នកសិល្បៈជួបការលំបាកជាដើម ។
ទោះបីជាយ៉ាងនេះក្តីលោក រតនៈ វិសិដ្ឋ បានផ្តល់បទសម្ភាសឱ្យសារព័ត៌មានក្នុងស្រុកមួយថាលោកពិតជាបានទទួលប្រាក់ពីនារីម្នាក់នោះមែនក្នុងនាមជាមនុស្សស្រឡាញ់គ្នាតែទឹកប្រាក់ទាំងនោះសរុបប្រមាណជា ២ម៉ឺន ដុល្លារប៉ុណ្ណោះ ។ លោក រតនៈ វិសិដ្ឋ បានបន្ថែមទៀតថាលោកទើបស្គាល់នារីម្នាក់នោះប្រមាណជាពីរឆ្នាំតាមរយៈហ្វេ-ប៊ុ-ក ។
ឆ្លើយតបជាមួយនឹងការលើកឡើងរបស់លោក រតនៈ វិសិដ្ឋ នារីរូបស្រស់ម្នាក់នោះបានឡាយ វីដេអូរៀបរាប់ថាអ្វីដែលលោក រតនៈ វិសិដ្ឋ និយាយជាការកុ-ហកទាំងអស់ការពិតអ្នកនាងនិង លោកបានស្គាល់គ្នាយូរឆ្នាំមកហើយ ។ មួយវិញទៀតម្តាយរបស់លោក រតនៈ វិសិដ្ឋ ជាម្តាយ ធម៌របស់អ្នកនាង។
នារីរូបស្រស់ម្នាក់នោះបន្ថែមទៀតថា មិនត្រឹមបោកប្រាស់លុយ១០ម៉ឺន ដុល្លារប៉ុណ្ណោះទេ លោក រតនៈ វិសិដ្ឋ ថែមទាំងជេ-រប្រ-មា-ថប៉ះ-ពាល់ដល់កិត្តិយសគ្រួសារអ្នក នាងហើយអ្នកនាងនឹងចាត់ការរឿងនេះទៅតាមផ្លូវច្បា-ប់ ប៉ុន្តែអ្នកនាងអាចនឹងលើកលែង ប្រសិនតារាសម្តែងលោក រតនៈ វិសិដ្ឋ ឡាយវីដេអូសុំទោ-សជាសា-ធារណៈ ។
ដ្បិតមានការលើកឡើងបែបនេះក្តី តែលោក រតនៈ វិសិដ្ឋ មិនបានតបតអ្វីឡើយដោយ លោកបានបង្ហោះសារខ្លីថា«មានតែព្រះដែលជឿលើខ្ញុំ» ៕











