Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈតារាចម្រៀងយុវវ័យ តន់ ចន្ទសីម៉ា មិនទាន់មានឱកាស បានចេញទៅសម្តែងនៅក្រៅប្រទេសម្តងណាទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែនៅក្នុងពេលនេះកញ្ញាបានបង្ហាញភាព​រីករាយជាខ្លាំងក្រោយមានឱកាសបានចេញទៅសម្តែងនៅប្រទេសកូរ៉េជាលើកដំបូង ។

បើទោះបី ពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងឆ្នាំនេះ តន់ ចន្ទសីម៉ា មិនបានចូលរួមនៅក្នុងស្រុកជា​មួយក្រុមគ្រួសារក៏ពិតមែន តែកញ្ញា បានបង្ហាញអារម្មណ៍រំភើបដោយបានចេញទៅសម្តែង​ជួបបងប្អូនខ្មែរនៅប្រទេសកូរ៉េជាលើកដំបូង។តារាចម្រៀងរូបនេះបានឱ្យដឹងថា«នាងខ្ញុំទៅច្រៀងប្រគំ​តន្ត្រីនៅកូរ៉េ​លើកទីមួយបងប្អូនកុំភ្លេចមកលេង សីម៉ា ផងសូមផ្ញើរក្ដី​ស្រលាញ់​ទៅ​អ្នក​ទាំងអស់គ្នា»។ ការចេញទៅសម្តែងនៅប្រទេសកូរ៉េខាងត្បូងរបស់ តន់ ច័ន្ទសីម៉ា គឺជា​ការ​រៀបចំដោយ​ស្ថាន​ទូតកម្ពុជាក្រសួងការងារក្រុមការងារយុវជនESEAនិង​សាលា​ក្រុងអាន​សាន។ មិនទាន់មានការបញ្ជាក់ថាតើកញ្ញា តន់ ចន្ទសីម៉ា ទៅសម្តែងនៅប្រទេសកូរ៉េ​រយៈ​ពេល​ប៉ុន្មានថ្ងៃឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ត្បិតមិនមានវត្តមាននៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែមុន ចេញទៅសម្តែងជូនបងប្អូន​ពលករ​ខ្មែរ​ រស់នៅប្រទេសកូរ៉េ តន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចន្ទសីម៉ា បានថតនូវបទចម្រៀងថ្មីៗជាច្រើនបទសម្រាប់អ្នកគាំ​ទ្រ​នៅក្នុងស្រុកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះដោយកញ្ញា បានចាប់ដៃគូជាមួយកំពូលតារា ចម្រៀ​ង ព្រាប សុវត្ថិ និងលោក ខេម ។

អ្វីដែលចាប់អារម្មណ៍តារាចម្រៀង តន់ ចន្ទសីម៉ា ត្រូវបាន​គេចាត់ទុកជាគ្រាប់ពេជ្រនៅក្នុងផលិ​ ត​កម្ម Galaxy Navatra ដូចដែលដឹងស្រាប់​ហើយ​ថា ប៉ុន្មា​ន​ឆ្នាំ​ចុងក្រោយនេះ កញ្ញាកាន់តែ​មានឈ្មោះបោះសំឡេងក្នុងវិស័យចម្រៀង ក្រោយចូលជ្រកក្រោមទ្រនំផលិតកម្ម Galaxy Navatra ព្រោះសឹងតែគ្រប់បទចម្រៀង សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង និងល្បីល្បាញ​ពេញបណ្តាញសង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំង Tik Tok និង Youtube ជាដើម។

អ្វីដែលចាប់អារម្មណ៍កាន់តែឡើងកូដរូបសម្រស់ ជាពិសេសទម្រង់មុខរបស់តារាចម្រៀងដែល​មានប្រភពមកពីខេត្តតាកែវរូបនេះបានផ្លាស់ប្តូរស្ទើរតែទាំងស្រុង។ រហូតមានការលាន់មាត់ថា សម្រស់របស់ តន់ ចន្ទសីម៉ា ប្រែប្លែកតាមទឹកលុយ ។ ក្នុងនោះដែរ តន់ ចន្ទសីម៉ា ក៏មាន​ឱកា​សក្តោបបានការថតស្ប៉តពាណិជ្ជកម្មធំៗដែលមានដូចជាអ្នកតំណាងឱ្យផលិតផលរក្សាសម្រស់ គ្រឿងអេឡីចត្រូនិច និងសម្អាងការជាដើម ។ បើនិយាយពីតម្លៃខ្លួនរបស់​កញ្ញា ខ្ពស់កប់​ដែលតារាល្បីល្មមៗសុំចាញ់ ។ ដោយសារតែតម្លៃខ្លួន តន់ ចន្ទសីម៉ា ខ្ពស់ខ្លាំងទើបគេកម្រ​ឃើញកញ្ញា បង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីនៅតាមស្ថានីយទូរទស្សន៍នានា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លង​មកធ្លាប់មានការបង្ហើបថា ឡើងកម្មវីធីទូរទស្សន៍ម្តងកញ្ញា ស៊ីប្រមាណជា ១ពាន់ដុល្លារ ទៅ ពីរពាន់ដុល្លារ ដែលធ្វើឱ្យអ្នករៀបចំកម្មវិធីទូរទស្សន៍មិនហ៊ានអញ្ជើញ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor