header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខណៈតារាចម្រៀងរួមផលិតកម្មមួយចំនួនមិនសូវមានឈ្មោះបោះសំឡេង តែបើក្រឡេកមក​ មើលតារាចម្រៀងរូបស្រស់ រ៉ាប៊ី ឯណេះវិញនៅតែមានទីផ្សាររីកទូលាយ។ យ៉ាងណាមិញ កញ្ញានៅតែបង្ហាញមុខនៅតាមកម្មវិធីប្រគំតន្រ្តីនានាក៏ដូចជាថតផ្សាយពាណិជ្ជកម្មស្ទើរគ្មាន ពេលសម្រាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនភ្ញាក់ផ្អើលក្រោយពីបានឃើញកញ្ញាបង្ហាញផ្ទះវីឡា យ៉ាងស្រស់ស្អាតដែលមិនទាន់សាងសង់រួចរាល់ថាជាកាដូសម្រាប់ខ្លួនឯង និងអ្នកមានគុណ ទាំងពីរ។

ដ្បិតមិនមែនជាតារាចម្រៀងលំដាប់Grade A តែ រ៉ាប៊ី ត្រូវបានគេមើលឃើញថាជាតារាចម្រៀង ដែលប្រើជីវិតរស់នៅហ៊ឺហាមិនចាញ់រៀមច្បងមិនថាការប្រើប្រាស់រថយន្តឬសម្ភារៈទំនើបៗនោះទេ ។ យ៉ាងណាមិញកាលពីអំឡុងពិធីភ្ជុំបិណ្ឌកន្លងទៅម្ចាស់បទ«មាន់ស្រែ»រូបនេះ បាន ជូនប្រាក់លោកឪពុកអ្នកម្តាយនូវក្រដាស់ប្រាក់១០០ដុល្លារទាំងបាច់ថែមទៀត។អ្វីដែលកត់ សម្គាល់ថ្មីៗនេះ តារាចម្រៀងសាច់ខ្ចី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រ៉ាប៊ី ក៏បានបង្ហាញនូវរូបភាពផ្ទះវីឡាយ៉ាង ស្រស់ស្អាត​ដែលមិនទាន់សាងសង់រួចរាល់ដោយបញ្ជាក់ថា ជាកាដូសម្រាប់ខ្លួនឯងនិងប៉ាម៉ាក់។

ជាមួយនឹងការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រក៏មានការលាន់មាត់សរសើរ ដល់ រ៉ាប៊ី ដែលនៅក្មេងសោះតែមានលទ្ធភាពទិញផ្ទះវីឡាយ៉ាងធំសម្បើមដោយកម្លាំងញើស ឈាមខ្លួនឯង ។ អ្នកលេងបណ្តាញសង្គមខ្លះទៀតក៏បានសរសើរដល់ឪពុកម្តាយ រ៉ាប៊ី ដែល មានកូនស្រីល្អបែបនេះ ។ឯខ្លះទៀតសង្ស័យថាក្រោយមានផ្ទះធំទ្រនំខ្ពស់ រ៉ាប៊ី ជិតមាន​ដំ​ណឹ​ងល្អសម្រាប់ខ្លួនហើយទេដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រ៉ាប៊ី ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលពូកែរំាបទញាក់កន្រ្តាក់អារម្មណ៍បានយ៉ាងរស់ រវើកមិនចាញ់តារាចម្រៀង យូរី ឬ ទេព បូព្រឹក្ស ប៉ុន្មានឡើយ ហើយចុងក្រោយនេះ រ៉ាប៊ី កាន់តែមានសន្ទុះគាំទ្រខ្លាំងជាងមុនក្រោយនាងងាកមកច្រៀងបទ«រង្គើរ»របស់ ពូឃ្លាំង រួម​ជាមួយនឹងក្បាច់រាំយ៉ាងស្រស់ស្អាតមិនចាញ់តារាប្រទេសជិតខាងប៉ុន្មានឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post