header ads

Sponsor

សិល្បៈ

តាគល់

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតតារាកំប្លែង ស្រីពៅ មុខឈើ បានសម្ញែងគ្រឿងអលង្ការពេជ្រដល់ទៅពីរឈុតយ៉ាងស្រស់ស្អាតនឹងចែងចាំងស្ទើរបែកភ្នែកនៅក្នុងថ្ងៃខួបកំណើតកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែអ្វីដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលបើកភ្នែកធំៗប៉ុនពងមាន់គ្រប់គ្នាក្រោយ ស្រីពៅ មុខ ឈើ ទម្លាយថា គ្រឿងអលង្ការដែលនាងពាក់នោះ មានតម្លៃជាង ៨០ម៉ឺនដុល្លាឯណោះ។ 

ស្រីពៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុខឈើ បានបង្អួតសម្រស់ជាមួយនឹងការសម្ញែងដើមទ្រូងដែលទើបកែទំហំឱ្យធំ ជាងមុន(៤២)យ៉ាងជឿជាក់ហើយកាន់តែទាក់ទាញជាមួយខ្សែកពេជ្រដល់ទៅពីរម៉ូដដែលនាង ពាក់តម្រូវទៅតាមម៉ូដរ៉ូបនៅក្នុងថ្ងៃកំណើត ។អ្វីដែលកត់សម្គាល់មិនបានលាក់លៀមតម្លៃខ្សែកពេជ្ររបស់ខ្លួន ស្រីពៅ មុខឈើ បានបញ្ជាក់ថាគ្រឿងអលង្ការដែលនាងពាក់នៅក្នុងថ្ងៃខួបកំណើតដែលមានដូចជាខ្សែក ពីរឈុត ក្រវិល និងចិញ្ជៀននោះមានតម្លៃជាង៨០ម៉ឹនដុល្លារឯណោះ ។

ការលើកឡ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ើងពីតម្លៃគ្រឿងពេជ្ររបស់អតីតតារាកំប្លែងនៅក្នុងក្រុម នាយក្រឹម បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលបើកភ្នែកធំៗស្ទើរគ្រប់គ្នាហើយខ្លះ លាន់មាត់ថា មានខ្លាំងម៉េស ស្រីពៅ មុខឈើ។ 
ទោះបីជាបង្ហើបពីតម្លៃខ្ពស់កប់ក្តោងចំពោះគ្រឿងអលង្ការរបស់ខ្លួនក្តី តែ ស្រីពៅ មុខឈើ បញ្ជាក់ថាមិនបានអួតអាងទេទាំងនេះជាការខិតខំប្រឹងប្រែងរបស់នាងជាច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈ។

គួររំឮកថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីពៅ មុខឈើ បានចូលសិល្បៈតាំងពីឆ្នាំ ១៩៩៧ តាមរយៈការលេង កំប្លែងនៅក្នុងក្រុមរបស់ នាយក្រឹម តែនាងបានសម្រេចឈប់ពីអាជីពនេះនៅឆ្នាំ ២០២០។ សព្វថ្ងៃ ស្រីពៅ មុខឈើ តែងលេចមុខជាមួយអ្នកមានមុខមាត់នៅក្នុងសង្គមនៅក្នុងសកម្មភាពមនុស្សធម៌នានា ៕  

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post