
សិល្បៈ
ថ្មីៗនេះអ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសិល្បៈបានបង្ហាញអារម្មណ៍រីករាយក្រោយឃើញពិធីការិនី មាស ម៉ូលីណា រកបានដៃគូថ្មីដោយបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរបញ្ចប់ងារជាអ្នកមេម៉ាយកាលពីពេលកន្លងកទៅនេះ ។
ដ្បិតមិនបានបង្ហាញរូបភាពនៅក្នុងពិធីរបស់ខ្លួនជាចំហក្តី ប៉ុន្តែ មាស ម៉ូលីណា បានប្តូររូបភាព ប្រូហ្វាលរបស់ខ្លួនមកជារូបភាពកូនកម្លោះក្រមុំបំពាក់ចិញ្ជៀនដោយគ្រាន់តែអ្នកនាងមិនបង្ហាញមុខតែប៉ុណ្ណោះ។បន្ថែមពីនេះ អ្នកនាងក៏បានបង្ហាញរូបភាពបែបនេះ ប្រមាណជាបីសន្លឹក ទៀតនៅក្នុងអ៊ិនស្តារក្រាមអមដោយសារខ្លីថា «Relationship»។
ទោះមិនបានឃើញមុខពិតប្រាកដរបស់កូនកម្លោះក្រមុំ ប៉ុន្តែមិត្ត ភក្តិនៅក្នុងសិល្បៈមួយចំនួនសុទ្ធតែបានជូនពរនឹង ត្រេកអរដោយបានឃើញអ្នកនាងរកបានអ្នកស្អំបេះដូងថ្មីក្រោយចែកផ្លូវជាមួយស្វាមីជាច្រើនឆ្នាំ ។ មួយវិញ ទៀត មាស ម៉ូលីណា បានព្រលយថា«អរគុណ សម្រាប់ភាពច្បាស់លាស់ »មួយម៉ាត់នេះហាក់ ចង់បញ្ជាក់ថាពេលនេះអ្នកនាងរកបានដៃគូថ្មីដែលនឹងដើរផ្លូវរួមគ្នាប្រកបដោយទំនុកចិត្ត។
ក្រៅពី ចង់ឃើញមុខអនាគតស្វាមីថ្មីរបស់ មាស ម៉ូលីណា ក៏មានការលើកឡើងពី សំណាក់មហាជនថា ភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរហើយ មាស ម៉ូលីណា នៅតែលាក់លៀមអៀនខ្មាស់ទៀត ប៉ុន្តែខ្លះទៀតលើកឡើងថា មាស ម៉ូលីណា ជាសិល្បការិនីដែលមិនចូលចិត្តបើកចំហរឿងជីវិតឯកជន សូម្បីតែការបែកគ្នាជាមួយអតីតស្វាមីកន្លងមកក៏អ្នកនាង មិនដែលបកស្រាយអ្វីដែរ។
គេចាំបានថា មាស ម៉ូលីណា បានចែកផ្លូវជាមួយស្វាមីជាគ្រូពេទ្យ ក្រោយពីបានរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ នឹងទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ ចំនួនបីនាក់ដែលសព្វថ្ងៃរស់នៅ ក្រោមការមើលថែរក្សារបស់អ្នកនាង។ អ្វីដែលគួរឱ្យសរសើរ ទោះមានកូនដល់ទៅបីនាក់ក៏ពិតមែន តែ ពិធីការិនីវ័យ ៤០ឆ្នាំ រូបនេះនៅតែមានសម្រស់ស្រស់ស្អាតមិនថមថយទៅតាមអាយុឡើយ ៕










