
សង្គម
ដ្បិតពោះខ្ទាតធំបន្តិចក្តី ប៉ុន្តែមើលទៅតារាចម្រៀងOriginal Song អេដា មានសុខភាពល្អ ជាធម្មតាហើយសម្រស់ទៀតសោតក៏មើលទៅស្រស់ស្រាយគួរឱ្យស្រឡាញ់ ។ ថ្មីៗនេះ អេដា និងអនាគតស្វាមីបានចេញទៅលំហែនៅទឹកដីអាមេរិកដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ។
កន្លងមក អេដា ធ្លាប់ប្រាប់ថាមានបំណងនឹងចេញទៅរៀបការនៅទឹកដីអាមេរិកនៅចុងឆ្នាំនេះ ប៉ុន្តែយ៉ាងណាសម្រាប់ការចេញទៅសហរដ្ឋអាមេរិកលើកនេះមិនមែនជាការចេញទៅដើម្បីរៀបអាពាហ៍ពិពាហ៍នោះទេ ។ ដោយសារតាមគម្រោង អេដា និងអនាគតស្វាមីគ្រោង នឹងត្រឡប់មកស្រុកខ្មែរវិញនៅសប្តាហ៍ក្រោយនេះ។ អ្វីដែលកត់សម្គាល់គេមិនទាន់ដឹងថាតើ តារាចម្រៀង អេដា នៅបន្តរៀបការតាមបំណងឬបែបណាទេខណៈសព្វថ្ងៃផ្ទៃពោះរបស់ អ្នកនាងក៏ខ្ទាតធំហើយដែរ ។
ថ្មីៗនេះ អេដា បានចែករំលែករូបភាពដ៏ស្រស់ស្អាតជាច្រើនតាមបណ្តាញសង្គមក្នុងពេលដែល នាងនិងអនាគតស្វាមីបានចេញទៅប្រទេសអាមេរិក ។ តាមរយៈរូបថតទាំងនោះគេមើល ឃើញ អេដា ពោរពេញទៅដោយក្តីសុខជាខ្លាំងក្រោយត្រៀមខ្លួនទទួលសមាជិកថ្មីនៅក្នុង ពេលដ៏ខ្លីខាងមុខនេះ។
បើតាមប្រភពកៀកកិតជាមួយ អេដា បានប្រាប់ថាក្រោយមានផ្ទៃពោះ អេដា ទទួលបានការស្រឡា្ញញ់ និងយល់ចិត្តពីសំណាក់ដៃគូកាន់តែខ្លាំងអាចនិយាយថាអ្នក នាងមានសំណាងដែលមានស្វាមីល្អបែបនេះ។ ក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នក គាំទ្រថាក្រោយពពោះ អេដា កាន់តែស្រស់ស្អាតប្លែកជាងមុន។
សម្រាប់កូនដំបូងនេះ អេដា មិនទាន់បានប្រាប់ភេទនៅឡើយទេ ប៉ុន្តែអ្នកនាងធ្លាប់និយាយថា ចង់ឱ្យកូនកាត់រកស្វាមីឱ្យបានច្រើនពោលស្អាត ឆ្លាត និងពូកែ ។ ក្រោយស្ពាយងារជាមេម៉ាយ មួយរយៈ អេដា បានភ្ជាប់ពាក្យជាមួយស្វាមីរូបសង្ហាលោក អេលែន កាលពីចុងខែមេសាកន្លងទៅក្រោយពីពួកគេបានស្វែងយល់ចិត្ត ថ្លើមគ្នាច្រើនឆ្នាំហើយពេលនេះអ្នកទាំងពីរក៏ទទួល បានដំណក់ឈាមរួមគ្នាផងដែរ ៕







