
សង្គម
តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ដែលទើបនឹងធ្វើពិធីចេញខែកូនស្រីមួយខែកាលពីពេលថ្មីនេះ ស្រាប់តែកាលពីថ្ងៃទី ២០ ខែតុលា បានបង្ហាញវត្តមានក្នុងកម្មវិធីមង្គលការមិត្តភក្តិ ជាតិ សុច្ចកា យ៉ាងសប្បាយរីករាយ។
ម៉ាក់ៗសម័យថ្មី មិនដូចម៉ាក់ៗសម័យមុននោះទេ ខណៈម៉ាក់ៗសម័យមុន ក្រោយសម្រាលកូនរួច គឺត្រូវនៅថែខ្លួនមិនឱ្យត្រូវខ្យល់ ពោលគឺនៅតែក្នុងបន្ទប់តិចណាស់ក៏៣ខែដែរ ដែលម៉ាក់ៗខ្លះសូម្បីកក់សក់ក៏មិនអាចកក់បានដែរ។
តែម៉ាក់ៗសម័យថ្មីនេះមិនដូចម៉ាក់ៗសម័យមុនទេ ការញ៉ាំបើតាមវេ-ជ្ជប-ណ្ឌិតក៏មិនបានហាមអ្វីដែរ សំខាន់ហូបឱ្យមានជីវជាតិគ្រប់គ្រាន់។ អ្វីដែលកាន់តែចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ គឺក្រោយឃើញវត្តមាន វ៉ាន់នីឡា តែងខ្លួនឡើងខ្ញង់ ចូលរួមក្នុងកម្មវិធីមង្គលការមិត្តភក្តិ ជាតិ សុច្ចកា កាលពីថ្ងៃទី ២០ ម្សិលម្ងៃនេះ។
ក្នុងនោះដែរតារាកំប្លែងវ័យក្មេងរូបនេះ បានលើកឡើងថា៖ «ជូនពរពួកម៉ាកស្រឡាញ់គ្នាដល់ចាស់ និងមានតែសុភមង្គល congratulations fri Cheat Suchka»៕








