
សិល្បៈ
ដើម្បីឱ្យមហាជនអស់ចម្ងល់ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឈិន ម៉ានិច្ច បានទម្លាយពីមូលហេតុមួយចំនួនដែលធ្វើឱ្យជីវភាពរបស់នាងធូរធារខ្លាំងក្រោយក្លាយជាតា រាចម្រៀងប្រចាំផលិតកម្មហង្សមាស ។ ឈិន ម៉ានិច្ច បាននិយាយយ៉ាងខ្លីថាធ្វើជាតារាច ម្រៀងនៅក្នុងផលិតកម្មហង្សមាសមិនខ្វះការងារធ្វើខ្វះតែកម្លាំងទាំងនេះហើយដែលធ្វើឱ្យនាងមានជីវភាពល្អប្រសើរបែបនេះ ។
ចុងក្រោយនេះ ឈិន ម៉ានិច្ច ចាប់ផ្តើមបង្ហាញភាពឡូយឆាយតាមរយៈការប្រើប្រាស់រថយន្ត រួមនឹងគ្រឿងអលង្ការដែលភាគច្រើនសុទ្ធតែជាគ្រឿងពេជ្រតែម្តង ។ រយៈពេលប៉ុន្មានឆ្នាំសោះ ឈិន ម៉ានិច្ច បង្ហាញសមាជិកថ្មីៗដែលមានទាំងផ្ទះនៅក្រុងភ្នំពេញនិងនៅស្រុកកំណើត រថយ ន្តរួមនឹងគ្រឿងអលង្ការមានតម្លៃជាបន្តបន្ទាប់ ។
ភាពប្រែប្រួលរបស់ ឈិន ម៉ានិច្ច ធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់គ្រប់គ្នាហើយហ្វេន ហ្វេនខ្លះក៏បានសរសើរពីភាពខិតខំប្រឹងប្រែងរបស់នាង ដែលខំប្រឹងតាំងពីបាតដៃទរទេរហូតមានថ្ងៃនេះ ។ ឯខ្លះទៀតបែរជាសង្ស័យថា ឈិន ម៉ានិច្ច អាចនឹងមានដៃគូជ្រោមជ្រែងព្រោះចុងក្រោយនេះឃើញនាងបង្ហាញសារប្លែកៗទំនងជាមានស្នេហាទៀតផង ។
ទោះជាយ៉ាងនេះក្តីតារាចម្រៀងដែលមានដើមកំណើតនៅខេត្តកំពង់ស្ពឺរូបនេះបានឱ្យដឹងថា មូលហេតុនាងមានបានបែបនេះដោយសារ នាងទទួលការងាររាល់ថ្ងៃមិនដែលសម្រាកឡើយ ។អាចនិយាយថាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសមិនខ្វះការងារធ្វើទេសំខាន់ឱ្យតែ មានកម្លាំង ។
ទាំងនេះជាការលើកឡើងរបស់តារាចម្រៀង ឈិន ម៉ានិច្ច ។ក្នុងនាមជាម្ចាស់ ពានCambodian Idol រដូវកាលទីពីរ ឈិន ម៉ានិច្ច មិនទាន់មានសន្ទុះប្រជាប្រិយភាពឈរក្នុង លំដាប់តារាចម្រៀង Grade A នោះទេ ។ មានហ្វេន ហ្វេន មួយចំនួនចង់ឱ្យ ឈិន ម៉ានិច្ច ផ្លាស់ប្តូរស្ទីលនៃការរៀបចំខ្លួនឱ្យនាងឱ្យទាក់ទាញបន្ថែមពីលើទឹកដមសំនៀងរបស់នាងដែល មានពីធម្មជាតិស្រាប់៕






