សង្គម
អាម៉ាប៉ាប៉ាញ៉ូសមេតុងទីនអនឡាញដែលកំពុងល្បីឈ្មោះ ពេលនេះបានចេញមុខសុំទោសជាសាធារណៈ ទៅកាន់អតីតតារាសម្តែងល្បី សឿ សុធារ៉ា ហើយ បន្ទាប់ពីរូបនាងបានប្រើមាត់ឥតគម្របឆ្លើយតបខមមេន ពេលកំពុងឡាយ ដោយនិយាយប៉ះពាល់ដល់សឿ សុធារ៉ា។
ក្នុងឡាយនោះនាងបានបោះពាក្យសម្តីថា គេមិនប្រកាន់ សឿ សុធារ៉ា ទេ ! ព្រោះនាងឆ្កួ-តហើយ។ បន្ទាប់ពីនិយាយឃ្លានេះហើយ អ្នកលេងបណ្តាញសង្គមបាននាំគ្នា ប្រើម្រាមដៃដ៏រវាសរវៃ សរសេរសាររិះគន់មិនសំចៃមាត់ទៅលើ អ្នកនាង អឿន មូលីកា។ ការរិះគន់ភ្លូកទឹកភ្លូកដីនេះបានធ្វើឱ្យរញ្ជួយអារម្មណ៍ ទើបនៅវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូលីកា បានចេញវីដេអូឡាយសុំទោសផង និងសរសេរសំណេរផុសសុំទោសបន្ថែមទៀត។
នេះជាសំណេរទាំងស្រុងរបស់ម៉ូលីកា "នាងខ្ញុំ មូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណះជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើអោយបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសប្បារលើរូបនាងខ្ញុំ ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណះ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន ។
អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង នាងខ្ញុំសូមសន្យាថានឹងមិនអោយមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នយងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង ។"