
សិល្បៈ
ពិតជាមិនធម្មតាបង្ហាញផ្ទះវីឡាធំស្កឹមស្កៃតម្លៃប្រមាណជា ៧០ម៉ឺនដុល្លារមិនប៉ុន្មានផង ពេលនេះ គឹម លីហ្សា បានបង្ហាញរថយន្តទំនើបខ្មៅស្រិលដែលជាសមាជិកថ្មីនៅក្នុងថ្ងៃនេះដែលកាន់តែធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈលាន់មាត់គ្រប់គ្នា ។
ជាមួយនឹងរូបភាពរថយន្តស៊េរីខ្ពស់ម៉ាកហ្វតដែលជាសមាជិកថ្មីនោះ គឹម លីហ្សា បានភ្ជាប់ជាមួយសារខ្លីថា«ហេងហេងប្រុសខ្មៅ ប្តីសុំទិញ3ឆ្នាំហើយទើបសន្សំលុយគ្រប់ទិញបាន»។ ជាមួយសមាជិកថ្មីរបស់ គឺម លីហ្សា ក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិជា ច្រើនដោយម្នាក់ៗបានលាន់មាត់ពីភាពហាយសូររបស់ គឹម លីហ្សា ផងដែរ ។
អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ គឹម លីហ្សា ក៏ទើបនឹងកែបន្ថែមដើមទ្រូងធំទ្រលុកទ្រលន់ដែលជាចំណុច ដ៏ទាក់ទាញរបស់ស្រី្តនាពេលបច្ចុប្បន្ន ។ មានការលើកឡើងថាក្រោយមានទឹកលុយសម្រស់របស់ គឹម លីហ្សា ជះឆ្វាចទៅតាមនោះដែរ ។
គួរបញ្ជាក់ថា គឹម លីហ្សា បានដឹកដៃស្វាមីនិងកូនៗត្រឡប់មករស់នៅស្រុកកំណើតក្រោយពីនាងបានចាក ចេញទៅរស់នៅប្រទេសអូស្រ្តាលីជាមួយស្វាមីបានច្រើនឆ្នាំ ។ ពិតជាមិនខុសបំណងក្រោយត្រលប់មក គឹម លីហ្សា មិនបានចាប់អាជីពសិល្បៈឡើយពោលនាងងាកមកលក់ផលិតផល តាមអនឡាញដែលរហូតមកដល់បច្ចុប្បន្ន ជំនួញរបស់នាងកាន់តែជោគជ័យនិងរីកចំរើនគួរឱ្យកត់សម្គាល់ ។
ជាក់ស្តែងថ្មីៗនេះ គឹម លីហ្សា ក៏ទើបនឹងបង្ហាញផ្ទះវីឡាធំស្កឹមស្កៃដែលមានតម្លៃប្រមាណ ជា ៧០ម៉ឹនដុល្លារដែលមានការព្រលយថានាងនឹងរៀបចំពិធីឡើងនូវក្នុងពេលឆាប់ៗនេះ ៕








