header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មេតុងទីនអនឡាញដែលកំពុងល្បីឈ្មោះ បានចេញមុខសុំទោសជាសាធារណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅកាន់អតីតតារាសម្តែងល្បី សឿ សុធារ៉ា ហើយ តែហាក់មិនអស់ចិត្តរូបនាងបានទៅជាប់ផ្ទាល់ដើម្បីសុំទោសទៀត បន្ទាប់ពីរូបនាងបានប្រើមាត់ឥតគម្របឆ្លើយតបខមមេន ពេលកំពុងឡាយ ដោយនិយាយប៉ះពាល់ដល់សឿ សុធារ៉ា។ 

ការសុំទោសនៅលើបណ្ដាញសង្គមហាក់មិនទទួលបានការគាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទ្រពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គម ធ្វើឱ្យមូលីកាបានបោះជើងធ្វើដំណើរទៅជួប សឿ សុធារ៉ាផ្ទាល់តែម្ដង ដើម្បីធ្វើការសុំទោស ព្រមទាំងផ្ដិតនូវរូបភាពបង្ហោះជូនមហាជនឱ្យបានដឹង និងសរសេរខ្លឹមសារជាថ្មីម្ដងទៀតថា៖

«នាងខ្ញុំ មូលីកា បានមកជួបបងស្រី សឿ សុធារ៉ា ដើម្បីសុំទោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សពីសំណាក់បងស្រីដោយផ្ទាល់ ដោយម្សិលមិញនាងខ្ញុំមានកំហុស ដោយអចេតនា មិនបានប្រយ័ត្នបានធ្វើឲ្យប៉ះពាល់ដល់កិត្តយសបងស្រី ដូចនេះនាងខ្ញុំបានមកដល់ជួបបងស្រីផ្ទាល់ ដើម្បីសូមការអភ័យទោស ។»

អ្នកនាងក៏បានបន្ថែមទៀតថា៖ «សូមអរគុណដល់ទឹកចិត្តបងស្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលមិនប្រកាន់ និងអភ័យទោសដល់ប្អូនស្រី ថែមទាំងណែនាំ ទូន្មានប្អូនស្រីថែមទៀតផង ។ នាងខ្ញុំ មូលីកា ក៏សូមអភ័យទោសពីសំណាក់បងៗសិល្បករ សិល្បការនី និង បងប្អូនក្នុងបណ្តាញសង្គមទាំងអស់គ្នា ដោយក្តីគោរព និង អរគុណពីនាងខ្ញុំផង»

ចំពោះការលើកឡើង និងទង្វើនេះ នៅតែមានមហាជនខ្លះបានលើកឡើងថាជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការសម្ដែង ឯអ្នកខ្លះទៀតថាជាយុទ្ធសាស្ត្រក្នុងការតោងល្បី ខណៈអ្នកខ្លះទៀតបានលើកឡើងថា៖ «សម័យនេះមហាជនដើរតួជាតុ-លា-ការកា-ត់ក្ដីច្រើនណាស់!! ទោះបីបានទៅសុំទោសរួចរាល់ក៏មិនងាយគេអត់អោនដែរ!! ចឹងបានគេថាអណ្ដាតជាអាតកន្លងបានសុខទុកផងក៏ព្រោះអណ្ដាត! ហើយពេលខ្លះក្នុងនាមយើងជាមហាជនពេលគេព្រមទទួលស្គាល់ការពិតហើយសូមបើកចិត្តខ្លះផងទៅដាក់កំហឹងចុះខ្លះទៅកំទុកយូរពេក ញុមមិនមែនកាន់ជើងទេតែ យើងខ្មែរដូចគ្នាទេ!!»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post